កម្មវិធីសិក្សាស្ដីពីយេនឌ័រត្រូវបានដាក់បញ្ជូលសាកល្បងនៅសាកលវិទ្យាល័យភូមិន្ទ
ការសិក្សាពីយេនឌ័រនឹងត្រូវដាក់បញ្ចូលក្នុងកម្មវិធីសិក្សានៅសាកលវិទ្យាល័យធំបំផុតក្នុងប្រទេសកម្ពុជា នៅក្នុងកិច្ចប្រឹងប្រែងដើម្បីកែប្រែផ្នត់គំនិតរបស់និស្សិតពូកែៗបំផុតនៅក្នុងប្រទេស លើតួនាទីរបស់ស្ត្រីនៅក្នុងសង្គម នេះបើយោងតាមអ្វីដែលអ្នកអប់រំ និងអ្នកជំនាញបានលើកឡើងនៅក្នុងសិក្ខាសាលាមួយស្ដីពីវគ្គសិក្សានេះកាលពីម្សិលមិញ។ កម្មវិធីសាកល្បងមួយនឹងចាប់ផ្ដើមនៅដេប៉ាតឺម៉ង់ភូមិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឆ្នាំក្រោយ ដោយនិស្សិតឆ្នាំទី១ទាំងអស់ត្រូវសិក្សាវគ្គយេនឌ័ររយៈពេល១៥សប្ដាហ៍ ដែលនឹងលើកឡើងពីប្រធានបទនានា រួមទាំងការលើកតម្កើងស្ត្រីនៅអាស៊ី អំពើហិង្សាផ្លូវភេទ និងភេទផងដែរ។ …
ហ៊ូលលី រ៉ូបិនស៊ិន និង ស៊ុន ហេង
http://www.cambodiadailykhmer.com/news/16985/