ទំនាក់ទំនងដ៏ល្អ ជំរុញការវិនិយោគរបស់ចិនក្នុងប្រទេសកម្ពុជា
កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានឱ្យដឹងថាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសចិន បានលើកទឹកចិត្តវិនិយោគិនចិនកាន់តែច្រើនឡើងដល់ប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលកិច្ចប្រជុំមួយ នៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញ ជាមួយលោក ចាង ធីងខឹ អនុប្រធាននៃក្រុមហ៊ុនថាមពលរបស់ចិនឈានមុខគេ ហ័រណេងគ្រុប។
“ការវិនិយោគរបស់ចិនក្នុងប្រទេសកម្ពុជាគឺជា អំណរអរគុណដល់ភាពល្អត្រឹមត្រូវ រវាងប្រទេសកម្ពុជា និងប្រទេសចិន និងគម្រោងវិនិយោគរបស់ចិននៅទីនេះ ដែលតែងតែទទួលបានការគាំទ្រឧបត្ថម្ភពីធនាគារចិន” លោកនាយករដ្ឋមន្ត្រីបានថ្លែង និងបន្ថែមទៀតថា គម្រោងវិនិយោគទាំងនោះ គឺមានសារៈសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងការកាត់បន្ថយភាពក្រីក្រ។ …
បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/china/2014-01/22/c_133065798.htm