រដ្ឋាភិបាលចេញផ្សាយរបាយការណ៍សវនកម្មយឺតយ៉ាវប្រាំឆ្នាំនិងមានគុណវិបត្តិ
រយៈពេលជាងប្រាំឆ្នាំបន្ទាប់ពីការបិទឆ្នាំសារពើពន្ធ២០០៨ កាលពីម្សិលមិញអាជ្ញាធរសវនកម្មជាតិបានចេញផ្សាយរបាយការណ៍សវនកម្មរបស់ខ្លួនអំពីការគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋាភិបាលកាលពីឆ្នាំ២០០៨។ របាយការណ៍ដែលមាន៣៨ទំព័រនេះគឺជារបាយការណ៍សវនកម្មលើកទី៣ដែលបានធ្វើចាប់តាំងពីនាយកដ្ឋាននេះបានបើកកាលកាលពីឆ្នាំ២០០០ និងបានចាប់ផ្តើមប្រតិបត្តិការក្នុងឆ្នាំ២០០២។ លោកស្រី សោម គឹមសួគ៌ អគ្គនាយិកាអាជ្ញាធរសវនកម្មជាតិបានមានប្រសាសន៍នៅឯពិធីផ្សព្វផ្សាយរបាយការណ៍នេះនៅសណ្ឋាគារកាំបូឌីយ៉ាណាថា “គោលបំណងនៃការផ្សព្វផ្សាយនេះគឺដើម្បីជូនដំណឹងដល់សាធារណជន និងដើម្បីជួយដល់រដ្ឋាភិបាលក្នុងការលើកកម្ពស់ហិរញ្ញវត្ថុសាធារណៈ និងកិច្ចសហប្រតិបត្តិការដោយលើកឡើងពីចំណុចខ្វះខាតនៅក្នុងការអនុវត្តថវិកាមុនៗ”។ …
ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/13491/