រដ្ឋាភិបាលកសាងគោលនយោបាយគ្រប់គ្រងសំរាម នៅទីប្រជុំជន បន្ទាប់ពីដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនស៊ីនទ្រី
រាជរដ្ឋាភិបាល បាននឹងកំពុងរៀបចំតាក់តែងគោលនយោបាយថ្មី ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីពង្រឹង និងដោះស្រាយបញ្ហាគ្រប់គ្រងសំរាមនិងសំណល់រឹងនៅទីប្រជុំជន ឲ្យមានប្រសិទ្ធិភាព និងសុវត្ថិភាពបរិស្ថាន ខណៈអត្រាបរិមានសំរាមក្នុងមួយឆ្នាំមានការកើនឡើងប្រមាណជិត ១៥%។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា ក្រោយពីរាជរដ្ឋាភិបាល បានដកអាជ្ញាប័ណ្ណទទួលសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុនស៊ិនទ្រី មកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំ តាក់តែងនូវគោលនយោបាយ ស្តីពីការគ្រប់គ្រងសំរាម សំណល់ រឹងទីប្រជុំជន សំដៅពង្រឹង និងដោះស្រាយបញ្ហាគ្រប់គ្រងសំរាម សំណល់ទីប្រជុំជន ឲ្យមានប្រសិទ្ធិភាព។
ប៉ិច សុធារី
https://bit.ly/36quEJa