រាជ​រដ្ឋាភិបាល​ណែនាំ​បង្ហាញ​គោល​នយោបាយ​កសិកម្ម​ថ្មី

កាលពី​ម្សិល​មិញ ក្រសួង​កសិកម្ម​បានចេញ​សេចក្តី​ព្រាង​គោល​នយោបាយ​មួ ដើម្បី​ពង្រឹង​វិស័យ​កសិកម្ម ដោយ​អប់រំ​កសិករអំពី​របៀប ចូល​ដល់​ទី​ផ្សារ​ប្រសើរ​ឡើង និង​បង្កើន​ផលិត​ភាព​របស់​ខ្លួន ដោយ​ប្រើ​វិធី​ធ្វើ​កសិកម្ម​ប្រកប​ដោយ​ចីរភាព។ គោល​នយោបាយ​បង្កើត​ផលិត​ភាព​កសិកម្ម​នេះ ដែល​ព្រាងដោយ​មាន​កិច្ចសហការ​ជាមួយ USAID សំដៅ​ដោះ​ស្រាយ​ផលិត​ភាព​ក្នុង​គ្រួសារ​កសិករ​ដែល​មាន​ដី​តូចៗ ដែល​ជា​មធ្យម​ប្រហែល​ពីរ​ហិកតា តាម​រយៈ​ការ​ផ្សព្វផ្សាយ​ចំណេះ​ដឹង​តាម​កម្មវិធី​ទូរទស្សន៍​និង​វិទ្យុ គួបផ្សំ​ជាមួយ​ការ​បង្ហាត់​បង្ហាញ​ដល់​ទី​កន្លែង​ផង។ …

កង សុធា និង ហ្ចច ស្ទីល្លីស
http://www.cambodiadailykhmer.com/news/17946/