ក្រសួង​សុខាភិបាល​ព្រមាន​ចាត់​វិធានការ​ឱសថ​ស្ថាន​ដែល​មិន​ចុះ​បញ្ជី

ក្រសួង​សុខាភិបាល​នឹង​ចាត់​វិធានការ​យ៉ាង​តឹងរ៉ឹង​លើ​ឱសថស្ថាន​ទាំង​ឡាយ​ណា​ដែល​មិន​បាន​ចុះ​បញ្ជី​ផលិតផល​ថ្នាំ​ពេទ្យ​នៅ​ក្រសួង។ នេះ​បើ​យោង​តាម​អនុ​ប្រធាន​នាយក​ដ្ឋាន​ឱសថ ចំណី​អាហារ បរិក្ខារ​ពេទ្យ និង​គ្រឿង​សម្អាង​នៃ​ក្រសួង​សុខាភិបាល។

នៅ​ក្នុង​សិក្ខា​សាលា​ស្តីពី​ការ​រៀបចំ​ពិព័រណ៍​ថ្នាំ​ពេទ្យ បរិក្ខារ​ពេទ្យ និង​ឱសថស្ថាន​កម្ពុជា​ឆ្នាំ​២០១៥ កាលពី​ថ្ងៃ​សុក្រ លោក​ស្រី នៅ ផល្លា បាន​ថ្លែង​ថា ក្រសួង​សុខាភិបាល​នឹង​បិទ​ទ្វារ​គ្រប់​ឱសថ​ស្ថាន​ដែល​លក់​ឱសថ​ក្លែង​ក្លាយ និង​ខុស​ច្បាប់ នឹង​ផាកពិន័យ​ដល់​ឱសថស្ថាន​ណា ដែល​មិន​បាន​ចុះ​បញ្ជី​ផលិតផល​ថ្នាំ​ពេទ្យ​នៅ​ក្នុង​នាយកដ្ឋាន​ឱសថ​នៃ​ក្រសួង​សុខាភិបាល។ …

សុខ ចាន់
http://bit.ly/1LZYjen