អភិបាល​រាជធានី​ភ្នំពេញ​សន្យា​ជា​ថ្មី​ម្តងទៀត​ជួយ​អ្នក​ភូមិ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញពី​ដីធ្លី​

កាលពី​ថ្ងៃ​សុក្រ​ លោក​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​បាន​ទៅ​សួរសុខទុក្ខ​អ្នក​ភូមិ​សហគមន៍​បុរី​កីឡា​ដែល​ត្រូវ​បាន​បណ្តេញចេញ​ ដែល​ឥឡូវនេះ​រស់នៅ​កន្លែង​គំនរ​ចាក់សំរាម​នៅ​ក្បែរ​អតីត​លំនៅ​ដ្ឋា​ន​របស់​ខ្លួន​ ហើយ​ជា​ថ្មី​ម្តងទៀត​លោក​បាន​សន្យា​សាង​ ​សង់​លំនៅ​ដ្ឋា​ន​សមរម្យ​សម្រាប់​អ្នក​ភូមិ​១៥០​គ្រួសារ​ដែល​មិន​ព្រម​ចាក​ចេញពី​កន្លែង​អតីត​ផ្ទះសំបែង​របស់​ខ្លួន​។​ … ​លោក​ ឡុ​ង​ ឌី​ម៉​ង់​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា​ បើ​ទោះជា​ចាំបាច់​ត្រូវ​ដោះស្រាយ​ផែនការ​ជាក់លាក់​ច្រើន​ទៀត​ក៏​ដោយ​ ក៏​សាលា​រាជធានី​ភ្នំពេញ​នឹង​ធ្វើការ​បោសសម្អាត​តំបន់​ចាក់សំរាម​ដែល​ឥឡូវនេះ​អ្នក​ភូមិ​ចំនួន​១៥០​គ្រួសារ​រស់នៅ​និង​សាងសង់​ផ្ទះសំបែង​ជូន​អ្នក​ភូមិ​ទាំង​១៥០​គ្រួសារ​នោះ​ យ៉ាង​ហោច​ណាស់​មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ​ដែរ​នៅ​ក្បែរ​នោះ​។​ … ​បន្ទាប់​ពី​លោក​ចូល​កាន់​តំណែង​ជា​អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ខែឧសភា​ ឆ្នាំ​២០១៣​  ​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ បាន​ជួប​ជាមួយ​ ​អ្នក​ភូមិ​អតីត​សហគមន៍​បឹង​កក់​ដែល​ធ្វើការ​តវ៉ា​ ​ដែល​បាន​ប្រឈម​មុខ​នឹង​ការ​បណ្តេញចេញ​ដែរ​ ​ហើយ​បាន​សន្យា​ដោះស្រាយ​ ​ជម្លោះ​ដែល​អូស​បន្លាយ​ជា​យូរ​មក​ហើយ​នេះ​ជាមួយ​ក្រុមហ៊ុន​ស៊ូ​កា​គូ​ អ៊ិ​ន​ ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​កាន់កាប់​ដោយ​ លោក​ ឡៅ​ ម៉េ​ង​ឃិ​ន​ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ ។​ …

អូន ភាព
http://www.cambodiadailykhmer.com/news/9556/