អភិបាលរាជធានីភ្នំពេញសន្យាជាថ្មីម្តងទៀតជួយអ្នកភូមិដែលត្រូវបានបណ្តេញចេញពីដីធ្លី
កាលពីថ្ងៃសុក្រ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានទៅសួរសុខទុក្ខអ្នកភូមិសហគមន៍បុរីកីឡាដែលត្រូវបានបណ្តេញចេញ ដែលឥឡូវនេះរស់នៅកន្លែងគំនរចាក់សំរាមនៅក្បែរអតីតលំនៅដ្ឋានរបស់ខ្លួន ហើយជាថ្មីម្តងទៀតលោកបានសន្យាសាង សង់លំនៅដ្ឋានសមរម្យសម្រាប់អ្នកភូមិ១៥០គ្រួសារដែលមិនព្រមចាកចេញពីកន្លែងអតីតផ្ទះសំបែងរបស់ខ្លួន។ … លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានមានប្រសាសន៍ថា បើទោះជាចាំបាច់ត្រូវដោះស្រាយផែនការជាក់លាក់ច្រើនទៀតក៏ដោយ ក៏សាលារាជធានីភ្នំពេញនឹងធ្វើការបោសសម្អាតតំបន់ចាក់សំរាមដែលឥឡូវនេះអ្នកភូមិចំនួន១៥០គ្រួសាររស់នៅនិងសាងសង់ផ្ទះសំបែងជូនអ្នកភូមិទាំង១៥០គ្រួសារនោះ យ៉ាងហោចណាស់មានទំហំ៤ម៉ែត្រគុណនឹង៦ម៉ែត្រដែរនៅក្បែរនោះ។ … បន្ទាប់ពីលោកចូលកាន់តំណែងជាអភិបាលរាជធានីភ្នំពេញកាលពីខែឧសភា ឆ្នាំ២០១៣ លោក ប៉ា សុជាតិវង្ស បានជួបជាមួយ អ្នកភូមិអតីតសហគមន៍បឹងកក់ដែលធ្វើការតវ៉ា ដែលបានប្រឈមមុខនឹងការបណ្តេញចេញដែរ ហើយបានសន្យាដោះស្រាយ ជម្លោះដែលអូសបន្លាយជាយូរមកហើយនេះជាមួយក្រុមហ៊ុនស៊ូកាគូ អ៊ិន ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលកាន់កាប់ដោយ លោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ។ …