មានលេចឮថា កូនលោក ស ខេង នឹងត្រូវតែងតាំងជាអភិបាលខេត្ត ព្រះសីហនុ
អភិបាលខេត្ត ព្រះសីហនុ លោក ស្បោង សារ៉ាត នឹងត្រូវឲ្យចូលនិវត្តន៍នៅខែ មេសា ស្របពេលដែលមានការអះអាងថា លោក ស សុខា ដែលជាកូនប្រុសលោក ស ខេង រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ នឹងចូលទៅជំនួសតំណែងលោក ស្បោង សារ៉ាត។ បន្ទាប់ពីចូលនិវត្តន៍នៅខែ មេសា លោក ស្បោង សារ៉ាត ត្រូវបានគេអះអាងថា នឹងត្រូវទៅកាន់តំណែងថ្មីជាប្រធានក្រុមប្រឹក្សាខេត្ត ព្រៃវែង បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅខែ ឧសភា។ ជាមួយគ្នានេះតាមប្រភពក្រៅផ្លូវការបានអះអាងថា តំណាងរាស្ត្រវ័យក្មេង មណ្ឌល ព្រៃវែង លោក ស សុខា ដែលជាកូនប្រុសលោកឧបនាយករដ្ឋមន្ត្រី ស ខេង នឹងត្រូវតែងតាំងជាអភិបាលខេត្ត ព្រះសីហនុ ជំនួសលោក ស្បោង សារ៉ាត ប៉ុន្តែ មិនមានប្រភពផ្លូវការណាមួយបញ្ជាក់នៅឡើយទេកាលពីម្សិលមិញ។ …
មាស សុខជា
http://www.postkhmer.com/national/1-national-news/111100-2014-02-25-03-40-08