រដ្ឋាភិបាល​និង​ក្រុមហ៊ុន​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ធ្វើ​សេចក្តី​រាយ​ការ​ណ៏​ពី​ការ​បង្ក្រាប​កូដកម្ម​

​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​និង​តំណាង​ក្រុមហ៊ុន​សំលៀក​បំពាក់​លំដាប់​ពិភពលោក​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​មួយ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ពុធ​ សុទ្ធតែ​បាន​លើក​ឡើង​ពី​ក្តី​បារ​ម្ម​ណ៏​ចំពោះ​សេចក្តី​រាយ​ការ​ណ៏​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​ការ​បង្ក្រាប​បង្ហូរឈាម​កាលពី​ខែ​មុន​លើ​កូដកម្ម​ទូ​ទាំង​ប្រទេស​របស់​កម្មករ​រោងចក្រ​កាត់ដេរ​ និង​ក្រោយ​កូដកម្ម​នោះ​មក​ទៀត​។​ ​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​ក្រុមហ៊ុន​សំលៀក​បំពាក់​អន្តរជាតិ​មួយ​ក្រុម​ដែល​ទទួល​ទិញ​សំលៀក​បំពាក់​ពី​រោងចក្រ​នានា​ នោ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ស្នើ​អោយ​មានការ​ពិភាក្សា​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​ហិង្សា​ និង​បង្ហូរឈាម​លើ​កូដកម្ម​ខាងលើ​ ដែល​នៅ​ក្នុង​នោះ​កម្មករ​ប្រាំ​អ្នក​ត្រូវ​បាន​កងរាជអាវុធហត្ថ​ប្រដាប់​ដោយ​កាំភ្លើង​ AK-47​ បាញ់​ស្លាប់​ និង​របួស​ព្រមទាំង​មនុស្ស​ជាង​ ២០​ នាក់​ទៀត​ត្រូវ​ជាប់ពន្ធ​ធនាគារ​។​ ​ប្រធានបទ​នៃ​ការ​ធ្វើ​បទ​បង្ហាញ​ពាក់ព័ន្ធ​ នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​បាន​ធ្វើ​សេចក្តី​រាយ​ការ​ណ៏​អំពី​ការ​បង្ក្រាប​នេះ​ ត្រូវ​បាន​លើក​ឡើង​ដោយ​លោក​ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ ដែល​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ​ ដែល​មានការ​ចូលរួម​ពី​តំនាង​របស់​ក្រុមហ៊ុន​ H&M​ ក្រុមហ៊ុន​ Gap​ និង​ Puma​ ផង​ដែរ​ថា​ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ការពារ​ខ្លួន​ ពី​ការ​ធ្វើ​សេចក្តីរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​ការ​បង្ក្រាប​របស់​ខ្លួន​លើ​កូដកម្ម​នេះ​។​ … តំណាង​​​ក្រុម​​​ហ៊ុន​​​សម្លៀក​​​បំពាក់​​​ទាំង​  នេះ​ក៏​បាន​​​លើក​​​ឡើង​​​ពី​​​បញ្ហា​​​ធ្វើ​​​សេចក្តី​​​រាយ​​​ការណ៍​​​ព័ត៌មាន​​​អំពី​​​ការ​​​បង្ក្រាប​​​ដោយ​​​កង​​​កម្លាំង​​​ប្រដាប់​​​អាវុធ​​​របស់​​​រដ្ឋាភិបាល​​​លើ​​​កូដ​​​កម្ម​​​នេះដែរ​ ហើយ​​​បាន​​​ចោទ​​​សួរ​​​ថា តើ​​​វា​​​ឆ្លុះ ​​​បញ្ចាំង​​​ពី​​​ស្ថាន​​​ភាព​​​ទាំង​​​មូល​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ​​​ឬ​​​យ៉ាងណា​​​”។ … ​

Alex Willemyns និង អូន ភាព
http://www.cambodiadailykhmer.com/news/11046/