រដ្ឋាភិបាលគ្រោងដំឡើងឧបករណ៍លួចស្តាប់យកការណ៍លើបណ្តាញទូរស័ព្ទ និងអិុនធឺណិត
មន្ត្រីក្រសួងមហាផ្ទៃមួយរូបបានបញ្ជាក់កាលពីម្សិលមិញថា រដ្ឋាភិបាលកំពុងមានគម្រោងដំឡើងឧបករណ៍លួចស្ដាប់សំឡេងលើបណ្ដាញរបស់ក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទចល័ត និងអុីនធើណិតទាំងអស់នៅទូទាំងប្រទេស ដោយធ្វើឲ្យមានក្តីបារម្ភចំពោះអធិការកិច្ចដែលក្រសួងមហាផ្ទៃ បានអនុវត្តដោយស្ងាត់ៗទៅលើបណ្ដាក្រុមហ៊ុនទូរគមនាគមន៍នៅក្នុងប្រទេសកាលពីខែតុលា។ លោក ឆៃ ស៊ីណារិទ្ធ ប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខនៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា “យើងកំពុងរង់ចាំសេចក្ដីសម្រេចពីថ្នាក់លើដើម្បីដំឡើងឧបករណ៍ស្ដាប់សំឡេង។ ប៉ុន្តែអ្វីដែលសំខាន់សម្រាប់យើងនៅពេលនេះគឺថា យើងអាចគ្រប់គ្រងបានដោយតឹងរ៉ឹងលើអ្នកប្រើប្រាស់ [បណ្តាញ] អុីនធើណិត និងទូរស័ព្ទចល័ត”។ …
អូន ភាព និង ហ្ចចស៊្សូ វីលវូហ្ល
http://www.cambodiadailykhmer.com/news/21137/