រដ្ឋាភិបាល​រឹបអូស​​​នាវា​បួនគ្រឿង​​ដោយសារ​​រំលោភ​​បម្រាម​បូម​ខ្សាច់​

ក្រសួងធន​​ធានទឹក​​និងឧតុនិយមបាន​រឹប​អូស​​​នាវា​​ចំនួន​​បួន​គ្រឿង​​កាល​ពី​ថ្ងៃ​​​ពុធ​​ដោយ​​សារ​​រំលោភ​បម្រាម​​​​​របស់​រដ្ឋាភិបាល​មិន​​ឲ្យ​បូម​ខ្សាច់​ក្នុងទន្លេ​​ នៅរាជធានីភ្នំពេញ​ និង​កំពុង​​តែ​​​តាម​រក​ម្ចាស់​​នាវា​ទាំងនេះ។ សាលារាជធានី​​ភ្នំពេញបានចេញ​បម្រាម​​​នេះ​កាល​ពី​​ឆ្នាំមុន ​ជាការ​​ឆ្លើយតប​​ទៅនឹង​​​​​ការ​ផ្គត់​ផ្គង់​​ហួស​កម្រិត​​របស់​នាវា​បូម​ខ្សាច់​គ្មាន​​អាជ្ញា​​ប័ណ្ណ​នៅក្នុង​រាជធានី​ភ្នំពេញ​។ សកម្មភាព​​​របស់​នា​វា​នេះ​​ត្រូវបាន​ស្តីបន្ទោស ដោយសារលំនៅ​ដ្ឋាន​​មួយចំនួន​នៅតាម​មាត់​ទ​ន្លេក្នុង​រាជ​ធានី បានបាក់​ស្រុត​ចូល​ទៅ​ក្នុង​ទឹក បើទោះជា​​សាលារាជធានី​បាន​សន្មតថា ការ​បាក់​ស្រុត​នេះ​ ដោយសារការ​ច្រោះ​តាម​ធម្មជាតិ​ក៏ដោយ។ …

ហៃ ពិសី
http://www.cambodiadailykhmer.com/news/15302/