វៀតណាម​ ៨ ​នាក់​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ

លោក​ចៅក្រម ស៊ឹង បញ្ញាវុឌ្ឍ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ថ្លែង​សាលដីកា​ថា​៖ «​យោង​មាត្រា​ ២០៩ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​អំពី​ការឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​បទមជ្ឈិមជន​ត្រូវ​ចោទ​ទាំង​ ៨ ​នាក់​បើ​គិត​ពី​ថ្ងៃ​ឃុំ​ខ្លួន​គឺ​មាន​រយៈពេល​ជាង​ ៦ ​ខែ​ហើយ​។ ​ហេតុ​ដូច្នេះ​តុលាការ​កំពូល​សម្រេច​ឲ្យ​ជន​ត្រូវ​ចោទ​ទាំង​ ៨ ​នាក់​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន និង​បដិសេធ​សាលដីកា​របស់​សាលាឧទ្ធរណ៍​ដែល​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​នៅក្រៅ​ឃុំ​ចោល​។ តុលាការ​កំពូល​យល់ព្រម​ឲ្យ​ជន​ត្រូវ​ចោទ​ត្រូវ​តម្កល់​ប្រាក់​ធានា​ ៣០ ​លាន​រៀល​នៅ​តុលាការ និង​លិខិត​ឆ្លងដែន​ហើយ​ត្រូវ​បង្ហាញ​មុខ​នៅ​ប៉ុស្តិ៍នគរបាល​មូលដ្ឋាន​ក្នុង​ ១ ​ខែ​ម្តង​»​។ …

គឹម សារុំ
https://bit.ly/2ODfM2f