រដ្ឋមន្ត្រីការ​​​ពា​​​រ​​​ជាតិ​​​បញ្ជាក់​​​​​​ថា នាវា​​​ដឹក​​​ប្រេង​​​ដែល​​​ត្រូវ​​​ចោរ​​​ប្លន់​​​មិន​​​បានចូល​​​មក​​​ក្នុង​​​ដែន​​​សមុទ្រ​​​កម្ពុជា​​​ទេ​​​

យោង​​​តាម​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​រដ្ឋ​​​របស់​​​ប្រទេស​​​ម៉ាឡេស៊ី​ ​​បាន​​​ឲ្យ​​​ដឹង​​​ថា នាវា​​​ដឹក​​​ប្រេង​​​​​លើក​​​ទង់​​​ជាតិ​​​ ម៉ាឡេស៊ី ​មួយគ្រឿង​​​ដែល​​​ត្រូវ​​​ចោរ​​​សមុទ្រ​​​ប្លន់​​​កាល​​​ពីសប្តាហ៍​​​មុន ត្រូវ​​​បាន​​​កង​​​ទ័ព​​​អាកាស​​​អូស្ត្រាលី​​​ប្រទះ​​​ឃើញ​​​ក្នុង​​​ដែន​ ​​សមុទ្រ​​​កម្ពុជា​​​កាល​​​ពីម្សិល​​​មិញ​​​។ ទោះ​​​ជា​​​យ៉ាង​​​ ណា លោក ទៀ បាញ់ រដ្ឋមន្ត្រី​​​ក្រសួង​​​ការពារ​​​ជាតិ​​​កម្ពុជា​​​បាន​​​ មាន​​​ប្រសាសន៍​​​​​​ឆ្លើយ​​​តប​​​ថា នាវា​​​នេះ​​​​​​មិន​​​ធ្លាប់​​​បាន​​ ​ឆ្លង​​​កាត់​​​តាម​​​ដែន​​​សមុទ្រ​​​របស់​​​កម្ពុជា​​​ឡើយ​​​។ …

សេក ឧត្តម
http://www.cambodiadailykhmer.com/news/25911/