អង្គការឃ្លាំមើលសិទ្ធិមនុស្សរកឃើញថា សកម្មភាពប្រឆាំងសហជីពកម្មកររីករាលដាល
អង្គការឃ្លាំមើលសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក (Human Rights Watch) បានអំពាវនាវនៅថ្ងៃច័ន្ទនេះឲ្យរដ្ឋាភិបាលកម្ពុជាទប់ស្កាត់ការបំភិតបំភ័យនិងការគំរាមកំហែងកម្មករនៅតាមរោងចក្រស្របពេលដែលមានសេចក្តីរាយការណ៍ថាក្រុមអ្នកបញ្ជាទិញបានជួបជាមួយរដ្ឋាភិបាល។ សេចក្តីអំពាវនាវត្រូវបានធ្វើឡើងខណៈដែលអង្គការដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កនេះបានរកឃើញថា ការរំលោភបំពានកម្មករនិងតំណាងសហជីពនៅតាមរោងចក្រស្ថិតក្នុងកម្រិតធ្ងន់ធ្ងរចន្លោះពេលពីចុងឆ្នាំ២០១៣និងដើមឆ្នាំ២០១៤។ …
គង់ សុឋានរិទ្ធ
http://khmer.voanews.com/content/human-rights-watch-finds-widespread-cambodia-anti-union-practices-khmer/1843690.html