នាយករដ្ឋមន្ត្រីហ៊ុនសែនចាកចេញទៅប្រទេសឡាវ
លោកនាយករដ្ឋមន្ត្រីហ៊ុនសែន បានចាកចេញពីប្រទេសកាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ដំណើរទស្សនកិច្ចពីរថ្ងៃ ទៅកាន់ប្រទេសឡាវ។ គណៈប្រតិភូអមដំណើរសម្តេចហ៊ុនសែន រួមមាន ឯកឧត្តម ហោណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស ឯកឧត្តម សុខអាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងសមាជិកដទៃទៀតនៃរាជរដ្ឋាភិបាល។ កិច្ចព្រមព្រៀងមួយចំនួន នឹងត្រូវបានចុះហត្ថលេខាក្នុងកំឡុងពេលដំណើរទស្សនកិច្ចរបស់លោកនាយរដ្ឋមន្ត្រីហ៊ុនសែន។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានឱ្យដឹងថាលោកនាយរដ្ឋមន្ត្រីហ៊ុនសែន និងនាយករដ្ឋមន្ត្រី ថុងស៊ីង ថាមម៉ាវង្សនឹងធ្វើការពិភាក្សាជាផ្លូវការនិងជាអធិបតីក្នុងពិធីចុះហត្ថលេខា ។ …
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://www.thecambodiaherald.com/cambodia/detail/1?page=11&token=OTNkNGI3NTlhNmY