លោក ហ៊ុន សែន ត្រឡប់មកពីប្រទេសកូរ៉េ ដោយនាំមកជាមួយនូវកិច្ចព្រមព្រៀងមួយចំនួន
យោងតាមទីប្រឹក្សាមួយរូបរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឲ្យដឹងថា កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានត្រឡប់មកពីប្រទេសកូរ៉េខាងត្បូងវិញហើយ ដោយនាំមកជាមួយនូវការឯកភាពលើកិច្ចព្រមព្រៀងមួយចំនួនជាមួយកូរ៉េខាងត្បូង ក្នុងនោះរួមមានទាំងកិច្ចព្រមព្រៀងដែលមានបំណងបង្កើតសាកលវិទ្យាល័យកសិកម្មមួយនៅក្នុងប្រទេសកម្ពុជាក្រោមជំនួយពីប្រទេសកូរ៉េខាងត្បូងផងដែរ។ នៅពេលថ្លែងទៅកាន់អ្នកយកព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពេលលោក ហ៊ុន សែន ត្រឡប់មកវិញ លោក កៅ គឹមហួន រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី បានលើកឡើងថា លោកនាយករដ្ឋមន្ត្រីបានប្រើឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូងដើម្បីស្នើឲ្យទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ (Koica) ជួយផ្តល់មូលនិធិដើម្បីបង្កើតសាកលវិទ្យាល័យអភិវឌ្ឍន៍ជនបទថ្មីមួយ។ …
ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/21282/