​លោក​ហ៊ុន​សែន​បាន​ជម្រុញ​ឱ្យ​រក្សា​សុវត្ថិភាព​បើកបរ​ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ថ្មី​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​កាលពី​ថ្ងៃ​ចន្ទ​បាន​ជំរុញ​ឱ្យ​ប្រជាជន​កម្ពុជា​រក្សា​សុវត្ថិភាព​ខណៈ​ដែល​ពួក​គេ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​ខ្មែរ​ចុង​ស​ប្តា​ហ៍​នេះ​និង​បាន​ណែនាំ​មន្ត្រី​អនុវត្ត​ច្បាប់​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុងអំឡុងពេល​ដែល​ត្រូវ​បាន​កត់​សំគាល់ថា​ជា​ពេល​មួយ​ដែល​មាន ការ​កើនឡើង​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំឆ្នាំ​។​ ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​នៅ​កោះ​ពេជ្រ​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​មាន​និស្សិត​មក​ពី​វិទ្យាស្ថាន​វ៉ា​ន់​ដា​គណនេយ្យ​ចំនួន​៣៥០០​នាក់​ចូលរួម​ លោក​ហ៊ុន​សែន​បាន​លើក​ឡើង​ថា​អាជ្ញាធរ​នៅ​ទូ​ទាំង​ប្រទេស​ត្រូវ​តែ​ធ្វើ​អ្វី​គ្រប់ យ៉ាង​ដែល​ពួក​គេ​អាច​ធ្វើ​បាន​ដើម្បី​ការពារ​ប្រជាពលរដ្ឋ​ក្នុងអំឡុងពេល​ថ្ងៃ​ឈប់​សម្រាក​ នៅ​ពេល​ដែល​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ​ ទៅ​លេង​ផ្ទះ​គ្រួសារ​របស់​ពួក​គេ​នៅ​តាម​ខេត្ត​។​ … ​

ឃី សុឌ្ឍី និង ហៃ ពិសី
http://www.cambodiadaily.com/news/hun-sen-urges-safe-driving-during-new-year-56040/