ខុទ្ទកាល័យលោក ហ៊ុន សែន ទទួលយកញត្តិរបស់អ្នកភូមិខេត្តក្រចេះ
កាលពីម្សិលមិញ ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានទទួលយកញត្តិពីក្រុមអ្នកភូមិមកពីស្រុកស្នួល ខេត្តក្រចេះ ដែលបានស្នើសុំអន្តរាគមន៍ក្នុងវិវាទដីធ្លីជាមួយជាមួយម្ចាស់ចម្ការកៅស៊ូម្នាក់។ លោក គង់ ចំរើន លេខានៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីបានជួបជាមួយអ្នកភូមិប្រហែល១០០នាក់នៅសួនមុខវត្តបទុមក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញបន្ទាប់ពីពួកគាត់បានត្រឡប់មកវិញ ដើម្បីស្នើសុំជំនួយពាក់ព័ន្ធវិវាទដីធ្លីជាមួយក្រុមហ៊ុន Horizon Agriculture Development បើទោះណាជាពួកគាត់ត្រូវបានឲ្យត្រឡប់ទៅផ្ទះវិញកាលពីថ្ងៃអង្គារក៏ដោយ។ …