សាជីវកម្មហិរញ្ញវត្តុអន្តរជាតិទទួលពាក្យបណ្តឹងរឿងគម្រោងវិនិយោគចម្ការកៅស៊ូនៅរតនគិរី
មន្ត្រីទទួលបន្ទុកអង្កេតបណ្តឹងប្រជាជនរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(Internation- al Finance Corporation) ហៅកាត់ថា IFC បានយល់ព្រមទទួលពាក្យបណ្តឹងមួយជាផ្លូវការពីគ្រួសារប្រជាជនជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី ដែលប្តឹងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ រឿងបោះទុនវិនិយោគក្នុងចម្ការកៅស៊ូដែលត្រូវបានចោទប្រកាន់ថា បានលួចយកដី និងទន្ទ្រានព្រៃឈើ។ នៅក្នុងលិខិតមួយច្បាប់ដែលត្រូវបានផ្ញើជូនក្រុមគ្រួសារប្រជាជនទាំងនេះកាលពីថ្ងៃច័ន្ទ មន្ត្រីទទួលបន្ទុកអង្កេតបណ្តឹងប្រជាជនយល់ឃើញថា ពាក្យបណ្តឹងរបស់ពួកគាត់ថា មានភាពសមស្របសម្រាប់អង្គភាពអង្កេតឯករាជ្យរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិដាក់ចេញនូវប្រតិបត្តិការបន្តទៀត និងអាចជួយឲ្យពួកគាត់អាចស្នើឲ្យមន្ត្រីទទួល បន្ទុកអង្កេតបណ្តឹងប្រជាជនត្រួតពិនិត្យគម្រោងវិនិយោគនេះ ឬក៏ជួយសម្របសម្រួលក្នុងការរកដំណោះស្រាយ។ ប្រជាជនជាច្រើនគ្រួសារមកពីសហគមន៍ផ្សេងគ្នាចំនួន១៧បានដាក់ពាក្យបណ្តឹងកាលពីថ្ងៃទី១០ ខែកុម្ភៈ ដោយចោទប្រកាន់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ដែលជាសេនាធិការវិនិយោគឯកជនរបស់ធនាគារពិភពលោក (World Bank) ហៅកាត់ WB ថា បានរំលោភគោលការណ៍ការពារសុវត្ថិភាពរបស់ខ្លួន ដោយបានបោះទុនវិនិយោគនៅក្នុងក្រុមហ៊ុនវៀតណាមមួយ ឈ្មោះ ហ័ង អាញ់ ហ្គៀ ឡៃ (Hoang Anh Gia Lai) ហៅកាត់ថា HAGL ដែលធ្វើប្រតិបត្តិការលើចម្ការកៅស៊ូមួយចំនួននៅក្នុងខេត្តរតនគិរី ក្រោមការរិះគន់ថាបានរំលោភបំពានច្បាប់ក្នុងស្រុកជាច្រើន។ គ្រួសារប្រជាជនទាំងនេះបានលើកឡើងក្នុងពាក្យបណ្តឹងរបស់ខ្លួនថា ពួកគាត់ចង់ឲ្យក្រុមហ៊ុនប្រគល់ដីដែលក្រុមហ៊ុនយកពីពួកគាត់ឲ្យពួកគាត់វិញ។ …
Zsombor Peter
http://www.cambodiadailykhmer.com/news/11156/