សាជីវកម្ម​ហិរញ្ញ​វ​ត្តុ​អន្តរជាតិ​ទទួល​ពាក្យបណ្តឹង​រឿង​គម្រោង​វិនិយោគ​ចម្ការ​កៅស៊ូ​នៅ​រតនគិរី​

​មន្ត្រី​ទទួល​បន្ទុក​អង្កេត​បណ្តឹង​ប្រជាជន​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​(Internation-​ al Finance Corporation) ​ហៅ​កាត់​ថា​ IFC ​បាន​យល់ព្រម​ទទួល​ពាក្យបណ្តឹង​មួយ​ជា​ផ្លូវការ​ពី​គ្រួសារ​ប្រជាជន​ជនជាតិ​ដើម​ភាគតិច​ក្នុង​ខេត្តរតនគិរី​ ​ដែល​ប្តឹង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​រឿង​បោះទុន​វិនិយោគ​ក្នុង​ចម្ការ​កៅស៊ូ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​ ​បាន​លួច​យក​ដី​ ​និង​ទន្ទ្រាន​ព្រៃឈើ​។​ ​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ដែល​ត្រូវ​បាន​ផ្ញើ​ជូន​ក្រុម​គ្រួសារ​ប្រជាជន​ទាំងនេះ​កាលពី​ថ្ងៃ​ច័ន្ទ​ ​មន្ត្រី​ទទួល​បន្ទុក​អង្កេត​បណ្តឹង​ប្រជាជន​យល់​ឃើញ​ថា​ ​ពាក្យបណ្តឹង​របស់​ពួក​គាត់​ថា​ ​មាន​ភាព​សម​ស្រប​សម្រាប់​អង្គភាព​អង្កេត​ឯករាជ្យ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ដាក់​ចេញ​នូវ​ប្រតិបត្តិការ​បន្ត​ទៀត​ ​និង​អាច​ជួយ​ឲ្យ​ពួក​គាត់​អាច​ស្នើ​ឲ្យ​មន្ត្រី​ទទួល​ ​បន្ទុក​អង្កេត​បណ្តឹង​ប្រជាជន​ត្រួតពិនិត្យ​គម្រោង​វិនិយោគ​នេះ​ ​ឬ​ក៏​ជួយ​សម្របសម្រួល​ក្នុង​ការ​រក​ដំណោះស្រាយ​។​ ​ប្រជាជន​ជា​ច្រើន​គ្រួសារ​មក​ពី​សហគមន៍​ផ្សេង​គ្នា​ចំនួន​១៧​បាន​ដាក់​ពាក្យបណ្តឹង​កាលពី​ថ្ងៃ​ទី​១០ ​ខែកុម្ភៈ​ ​ដោយ​ចោទប្រកាន់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​ដែល​ជា​សេនាធិការ​វិនិយោគឯកជន​របស់​ធនាគារពិភពលោក​ (World Bank) ​ហៅ​កាត់​ WB ​ថា​ ​បាន​រំលោភ​គោលការណ៍​ការពារ​សុវត្ថិភាព​របស់​ខ្លួន​ ​ដោយ​បាន​បោះទុន​វិនិយោគ​នៅ​ក្នុង​ក្រុមហ៊ុន​វៀតណាម​មួយ​ ​ឈ្មោះ​ ​ហ័​ង​ ​អា​ញ់​ ​ហ្គៀ​ ​ឡៃ​ (Hoang Anh Gia Lai) ​ហៅ​កាត់​ថា​ HAGL ​ដែល​ធ្វើ​ប្រតិបត្តិការ​លើ​ចម្ការ​កៅស៊ូ​មួយ​ចំនួន​នៅ​ក្នុង​ខេត្តរតនគិរី​ ​ក្រោម​ការ​រិះគន់​ថា​បាន​រំលោភ​បំពាន​ច្បាប់​ក្នុងស្រុក​ជា​ច្រើន​។​ ​គ្រួសារ​ប្រជាជន​ទាំងនេះ​បាន​លើក​ឡើង​ក្នុង​ពាក្យបណ្តឹង​របស់​ខ្លួន​ថា​ ​ពួក​គាត់​ចង់​ឲ្យ​ក្រុមហ៊ុន​ប្រគល់​ដី​ដែល​ក្រុមហ៊ុន​យក​ពី​ពួក​គាត់​ឲ្យ​ពួក​គាត់​វិញ​។ …

Zsombor Peter
http://www.cambodiadailykhmer.com/news/11156/