ក្រុមការពារបរិស្ថាន៖ ព្រៃឈើកម្ពុជាថយចុះ ហើយឈើភាគច្រើនដឹកទៅចិន
ឈើប្រណិតកម្ពុជាយ៉ាងហោចណាស់ចំនួន៥,៥ម៉ឺនតោនត្រូវបានលក់ទៅកាន់ប្រទេសចិនក្នុងរយៈពេលប្រាំបួនខែដើមឆ្នាំ២០១៤នេះ ស្របពេលដែលកម្ពុជាកំពុងស្ថិតនៅក្រោមការកាប់បំផ្លាញព្រៃឈើយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងបណ្តាញជនជាតិដើមភាគតិចកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាលនៅក្នុងស្រុកនៅថ្ងៃពុធនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់បណ្តាញជនជាតិដើមភាគតិចនិងអង្គការក្រៅរដ្ឋាភិបាលសរុបចំនួនប្រាំបង្ហាញថា ការជួញដូរឈើប្រណិតនិងការកាប់ទន្ទ្រានព្រៃឈើបានកើតឡើងជាច្រើននៅក្នុងខេត្តប៉ែកឦសាន ប៉ែកឧត្តរនិងនៅតាមតំបន់ជួរភ្នំក្រវាញ ដូចជានៅក្នុងខេត្តរតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ ឧត្តរមានជ័យ ពោធិសាត់ កោះកុង និងខេត្តកំពង់ស្ពឺ។ សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា គម្របព្រៃឈើប្រទេសកម្ពុជានៅសល់ត្រឹមតែ៤៦ភាគរយប៉ុណ្ណោះដោយរាប់បញ្ចូលទាំងចម្ការព្រៃឈើដែលដាំថ្មី។ …
គង់ សុឋានរិទ្ធ
http://khmer.voanews.com/content/cambodian-forest-devastated-most-logs-go-to-china/2492253.html