អាជ្ញាធរចុះបង្ក្រាបអ្នកជីកត្បូងអនាធិបតេយ្យនៅបរកែវ
មន្រ្តីនគរបាលនិងអាវុធហត្ថ ស្រុកបរកែវ បានឆ្មក់ចូលទីតាំងរុករករ៉ែត្បូងធម្មជាតិខុសច្បាប់មួយកន្លែងស្ថិតក្នុងដីសម្បទានសេដ្ឋកិច្ច ចិន-ស្វ៊ីស រ៉ាប់ប៊ឺ និងចាប់ដកហូតឧបករណ៍ជាច្រើនប្រភេទ ប៉ុន្តែអ្នកជីករ៉ែប្រមាណជា ២០០ នាក់មិនត្រូវបានចាប់ខ្លួននោះទេ។ លោក ឆាយ ធី សកម្មជនសិទ្ធិមនុស្ស អាដហុក ខេត្តរតនគិរី បានឲ្យដឹងថា អ្នករុករក និងជីកត្បូងខុសច្បាប់ប្រមាណជា ២០០ នាក់បានបោះតង់នៅក្នុងដីចម្ការកៅស៊ូចាស់ ស្វ៊ីសរ៉ាប់ប៊ឺ ស្ថិតក្នុង ភូមិទ្រុម ឃុំឡាមិញ ស្រុកបរកែវ កាលពីចុងសប្តាហ៍មុន ហើយត្រូវបានកម្លាំងប្រដាប់អាវុធនគរបាលនិងអាវុធហត្ថស្រុកចំនួន ៧ នាក់ចុះទៅបង្រ្កាបកាលពីថ្ងៃ ទី៥ កក្កដា។ …
ផាក់ ស៊ាងលី
http://bit.ly/1tf4OTa