អ្នកបញ្ជាទិញអន្តរាគមន៍ជំរុញដំណោះស្រាយ
ក្រុមហ៊ុនបញ្ជាទិញបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធធ្វើការដោះស្រាយជម្លោះនៅក្នុងឧស្សាហកម្មរោងចក្រកាត់ដេរលើការដំឡើងប្រាក់ឈ្នួលអប្បបរមាដោយសន្តិវិធី។ ក្នុងលិខិតចំហមួយចុះថ្ងៃ ទី៧ មករា ឆ្នាំ ២០១៤ របស់អ្នកបញ្ជាទិញរួមមានក្រុមហ៊ុន H&M Gap Inc. INDITEX ក្រុមហ៊ុន ADIDAS Group ក្រុមហ៊ុន PUMA ក្រុមហ៊ុន LEVI STRAUSS & CO. និង Columbia.បានបានផ្ញើទៅរដ្ឋាភិបាល ប្រធាន GMAC សហជីព ស៊ីខៅឌូ សហជីព FTU សហជីព NIFTUC សហជីព CCU សហជីព CUMW និង CATU។ ក្នុងលិខិតនោះ អ្នកបញ្ជាទិញបានសម្តែងក្តីព្រួយបារម្ភ យ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នៃសោកនាដកម្មដែលបានកើតឡើងកាល ពីថ្ងៃ ទី៣ មករា ឆ្នាំ ២០១៤ ទៅលើការតវ៉ាដើម្បីដំឡើងប្រាក់ឈ្នួលអប្បបរមា។ ក្នុងលិខិតនោះបានឲ្យដឹងថា៖ «យើងប្រឆាំងដាច់ខាតរាល់ទម្រង់នៃអំពើហិង្សា។ វាជាការព្រួយបារម្ភយ៉ាងខ្លាំងដែលយើងបានសង្កេតឃើញការសាយភាយនៃភាពចលាចលស៊ីវិល និងការប្រើប្រាស់កម្លាំងបាញ់សម្លាប់របស់រដ្ឋាភិបាល»។ …
Daniel de Carteret
http://postkhmer.com/index.php/business/business/108937-2014-01-08-04-22-58