សេដ្ឋកិច្ច​កម្ពុជា​កើនឡើង​ខ្ពស់​​ជាងគេ​ នៅក្នុង​តំបន់​អាស៊ាន

សេដ្ឋកិច្ចកម្ពុជា​ ត្រូវបាន​ព្យាករ​ថា​នឹងមាន​កំណើន​ខ្ពស់បំផុត​នៅក្នុង​តំបន់​អាស៊ាន ទោះបី​ជា​ប្រទេស​នេះ​កំពុង​​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ក៏ដោយ​។ នេះ​បើ​យោងតាម​របាយការណ៍​ស្តីពី​ចក្ខុវិស័យ​សេដ្ឋកិច្ច​ប្រចាំ​តំបន់​ឆ្នាំ​ ២០១៩ របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​។ ​របាយការណ៍​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ២២ ខែ​តុលា​បាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​រក្សា​បាន​ភាពខ្លាំង​ក្នុង​អត្រា ៧ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៩ មុនពេល​ការធ្លាក់ចុះ​បន្តិច​វិញ​មក​នៅ​ត្រឹម ៦,៨ ភាគរយ​ក្នុង​ឆ្នាំ​ ២០២០​។ កំណើន​នេះ​ខ្លាំង​ជាង​ប្រទេស​ទាំងអស់​របស់​សមាជិក​អាស៊ាន​ដោយ​សេដ្ឋកិច្ច​របស់​វៀតណាម​ត្រូវ​បាន​ព្យាករ​ថា​នឹង​កើនឡើង​ ៦,៥ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៩ និង​ឆ្នាំ​ ២០២០ ធ្លាក់​ចុះ​ពី​ ៧,១ ភាគរយ​ពី​ឆ្នាំ ២០១៨​។ …

ស៊ន សារ៉ាត
https://bit.ly/3609P8r