កម្ពុជា​ចំណាយ​លុយ​ទិញ​ប្រេង ៤៤២ លាន​ដុល្លារ

ប្រទេស​កម្ពុជា បាន​ចំណាយ​លើ​ការ​នាំ​ចូល​ប្រេង​ឥន្ធនៈ​ជាង ៤៤២ លាន​ដុល្លារ​អាមេរិក​នៅ​ត្រី​មាស ទី១ ឆ្នាំ​នេះ​បាន​កើន​ឡើង ១១ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា កាល​ពី​ឆ្នាំ​ទៅ។ យោង​តាម​ទិន្នន័យ​កាល​ពី​ត្រីមាស ទី១ នៅ ឆ្នាំ​២០១៣ បាន​បង្ហាញ​ថា កម្ពុជា បាន​ចំណាយ ៣៩៧ លាន​ដុល្លារ​អាមេរិក​ក្នុង​ការ​នាំ​ចូល​ប្រេង​ឥន្ធនៈ។ អ្នក​ជំនាញ​ថ្លែង​ថា ការ​កើន​ឡើង​នេះ​កំពុង​ឆ្លុះ​បញ្ចាំង​ពី​កំណើន​ផលិតកម្ម​ក្នុង​ស្រុក។ ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម​ដែល ភ្នំពេញ ប៉ុស្ដិ៍ ទទួល​បាន​កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​បង្ហា​ញ​ថា កម្ពុជា បាន​នាំ​ចូល​ប្រេង​ឥន្ធនៈ​ចំណុះ ៤៥៣ ០០០ តោន​នៅ​ត្រី​មាស ទី១ ឆ្នាំ​២០១៤ កើន​ឡើង ១០ ភាគរយ​ពី​ចំនួន ៤១២ ១៩០ តោន​នៅ​ក្នុង​រយៈ​ពេល​ដូច​គ្នា​ពី​ឆ្នាំ​មុន។ …

ម៉ៃ គុណមករា
http://postkhmer.com/business/business/114689-2014-05-22-04-20-25