តម្លៃ​ដី​នៅ​ក្នុង​ខណ្ឌ​ ដង្កោ​ មាន​កំណើន​តិចតួច​នៅ​ដើមឆ្នាំ​នេះ​

  ​ ដោយសារ​មាន​កំណើន​នៃ​ការ​អភិវឌ្ឍ​រោងចក្រ​ឃ្លាំង​និង​លំនៅ​ឋាន​កាន់តែ​ច្រើន​នៅ​តំបន់​ជាយក្រុង​បាន​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​នៅ​ក្នុង​ខណ្ឌ​ ដង្កោ​ មាន​កំណើន​ចន្លោះ​ពី​ ១០​ ទៅ​ ១៥​ ភាគរយ​កាលពី​ឆ្នាំ​មុន​ ហើយ​រំពឹង​ថា​ នឹង​មាន​កំណើន​ដូច​គ្នា​នេះ​ក្នុងឆ្នាំនេះ​។​ ​នាយក​គ្រប់គ្រង​ ទូទៅ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ អេ​ស៊ា​ រៀល​ អេ​ស្ទេ​ត​ លោក​ ប៉ូ​ អ៊ា​វ​គង់​ បាន​មាន​ប្រសាសន៍​ឲ្យ​ ភ្នំពេញ​ ប៉ុស្តិ៍​ ដឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ ដោយសារ​ស្ថានភាព​មានកា​រវិ​វត្ត​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ សាងសង់​រោងចក្រ​ឃ្លាំង​ និង​បុរី​មួយ​ចំនួន​នៅ​តំបន់​នេះ​ប៉ុន្តែ​វា​មិន​បាន​ជួយ​ឲ្យ​តំបន់​នេះ​មាន​ភាព​ពេញ​និយម​ទេ​ បើ​ប្រៀបធៀប​ជាមួយ​តំបន់​ ជ្រោយចង្វារ​ និង​តំបន់​ ភ្នំពេញ​ថ្មី​ ព្រោះ​វា​ជា​តំបន់​នៅ​ប៉ែក​ខាងត្បូង​ និង​ខាងលិច​រាជធានី​ដែល​ជា​តំបន់​មាន​ប្រព័ន្ធ​ប្រ​ទ្បា​យ​រំដោះ​ទឹក​ ចេញពី​រាជធានី​ភ្នំពេញ​ច្រើន​។​ ​លោក​បាន​បន្ត​ថា​៖​ «​ការ​មាន​គម្រោង​ពង្រីក​ផ្លូវ​ ២១៧​ និង​មាន​ប្រព័ន្ធ​ក្រុង​រណប​របស់​ក្រុមហ៊ុន​ AZ​ នៅ​តំបន់​នេះ​បាន​ធ្វើ​ឲ្យ​តំបន់​នេះ​មាន​ភាព​ទាក់ទាញ​ជាង​មុន​ដោយ​តម្លៃ​ដីធ្លី​មាន​កំណើន​ក្នុង​រង្វង់​ពី​ ១០​ ទៅ​ ១៥​ ភាគរយ​»​។​ លោក​បន្ត​ថា​៖​ «​តំបន់​នេះ​ក៏​ជា​តំបន់​មានការ​កកស្ទះ​ចរាចរណ៍​ជា​ខ្លាំង​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​មិនសូវ​ពេញ​និយម​ទៅ​រស់នៅ​តំបន់​នេះនោះ​ទេ​ បើ​មាន​គឺ​សម្រាប់​ប្រជាជន​មាន​ជីវភាព​មធ្យម​ប៉ុណ្ណោះ​»​។​ ​លោក​ ប៉ូ​ អ៊ា​វ​គង់​ បាន​ឲ្យ​ដឹង​ថា​ តម្លៃ​ដី​តូចៗ​ឬ​ដី​ ធ្វើ​ផ្ទះល្វែង​នៅ​តាម​ផ្លូវ​ល្អៗ​ នៅ​តំបន់​នេះ​មាន​តម្លៃ​ចន្លោះ​ពី​ ៦០០​ ទៅ​ ១០០០​ ដុល្លារ​ក្នុង​មួយ​ម្រ៉ែ​ត​កា​រ៉េ​ តែ​ដី​កន្លះ​ហិ​កតា​ចុះ​ក្រោម​មាន​តម្លៃ​ចន្លោះ​ពី​ ២០០​ ទៅ​ ៣០០​ ដុល្លារ​មួយ​ម៉ែត្រការ៉េ​ និង​ដី​នៅ​ខាងក្នុងៗ​ជា​តំបន់​លំនៅ​ឋាន​មាន​តម្លៃ​ចន្លោះ​ពី​ ១០០​ ទៅ​ ២០០​ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​​ ...

ស៊ីវ ម៉េង
http://www.postkhmer.com/post-property/property-price/110869-2014-02-19-06-36-11