កម្ពុជា​ចំណាយ​ជាង​ ៤០០​លាន​ដុល្លារ​នាំ​ចូល​សម្ភារៈ​សំណង់​

កម្ពុជា​បាន​ចំណាយ​ប្រាក់​ប្រមាណ​ជាង​ ៤០០​ លាន​ដុល្លារ​ដើម្បី​ធ្វើការ​នាំ​ចូល​សម្ភារ​សំណង់​និង​គ្រឿង​តុបតែង​ក្នុង​វិស័យ​នេះ​កាលពី​ឆ្នាំ​ ២០១៣​។​ តម្លៃ​នៃ​ការ​នាំ​ចូល​សម្ភារ​សំណង់​ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​ក្នុង​ឆ្នាំ​ ២០១៣​ នៅ​តែ​បន្ត​កើនឡើង​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១២​។​ ​ក្រុម​មន្ត្រី​និង​អ្នកជំនាញ​ក្នុង​ឧស្សាហកម្ម​នេះ​អះអាង​ថា​ ការ​កើនឡើង​នេះ​ឆ្លុះ​បញ្ចាំង​អំពី​ភាព​ប្រសើរ​ឡើង​នៃ​វិស័យ​សំណង់​នៅ​ កម្ពុជា​ ហើយ​កំណើន​នេះ​ក៏​បង្ហាញ​ឃើញ​អំពី​ទំនុកចិត្ត​ពី​សំណាក់​វិនិយោគ​គិ​ន​ទាំង​ក្នុងស្រុក​ និង​ក្រៅ​ស្រុក​ដែល​បាន​បោះទុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ បើ​ទោះជា​ឆ្នាំ​មុន​មាន​រៀបចំ​ការ​បោះ​ឆ្នោត​សកល​ និង​មានការ​ជាប់​គាំង​ផ្នែក​នយោបាយ​ក៏​ដោយ​។​ ​បើ​យោង​តាម​របាយការណ៍​ពី​ក្រសួង​ ពាណិជ្ជកម្ម​ បាន​បង្ហាញ​ថា​ តម្លៃ​នៃ​ការ​នាំ​ចូល​នៃ​សម្ភារ​សំណង់​ក្នុង​ឆ្នាំ​ ២០១៣​ នេះ​មាន​ទឹកប្រាក់​សរុប​ជាង​ ៤១៤​ លាន​ដុល្លារ​អា​មេ​រិ​ក​ ខណៈ​ដែល​ក្នុង​ឆ្នាំ​ ២០១២​ មាន​ទឹកប្រាក់​សរុប​ជាង​ ៣៨៦​ ដុ​លា្ល​រអា​មេ​រិ​ក​ គឺ​មានការ​កើនឡើង​ ៧.២​ ភាគរយ​។​ …

ស៊ុំ ម៉ាណេត
http://www.postkhmer.com/post-property/132-property/110875-2014-02-19-07-11-22