អនុរដ្ឋមន្ត្រី​​​ការបរទេស​​​ឥណ្ឌា​ ​​សន្យា​​​ផ្ដល់​​​​​​ឥណទាន​​​ជាច្រើន​​​លាន​​​ដុល្លារជួយ​​​​​ប្រទេស​​​កម្ពុជា​​​​​​

អ្នក​​​នាំពាក្យរដ្ឋាភិបាល​​​លើក​​​ឡើង​ថា លោក​​​ អានីល វ៉ាដវ៉ា (Anil Wadhwa) អនុ​​​រដ្ឋ​​​មន្ត្រី​​​ការបរទេស​​​ឥណ្ឌា​​​បាន​​​ជួប​​​​​​ពិភាក្សា​​​ជា​​​មួយ​​​លោក​​​ ហោ ណាំហុង​​​ រដ្ឋ​​​មន្ត្រី​​​​​​​​​ការ​​​បរទេស​​​កម្ពុជា​​​កាល​​​ពីម្សិលមិញ​​​ ហើយ​​​បាន​​​សន្យា​​​​​​​​​ផ្ដល់​​​​​​ឥណទាន​​​​​​ជាច្រើន​​​​​​លាន​​​ដុល្លារ​​​តាម​​​ការ​​​​​​ស្នើសុំ​​​របស់​​​លោក​​ ហោ ណាំហុង​​​។ លោក កុយ គួង អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការ​​​បរទេស​​​​​​​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ក្នុង​​​សន្និសីទ​​​កាសែត​​​ថា ​​​លោក​​​ ហោ ណាំហុង​​​ ក៏​​​បាន​​​ពិភា​​​ក្សា​​​​​​អំពី​​​ស្ថានភាព​​​នយោបាយ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដែរ​​អំឡុង​​​ជំនួប​​​របស់លោក​​​​​ជាមួយ​​​ លោក អានីល វ៉ាដវ៉ា។ …

ឃួន ណារីម
http://www.cambodiadailykhmer.com/news/13034/