ដកហូតដីពីក្រុមហ៊ុន អ៊ឹង ហូលឌីង បន្ទាប់ពីបរាជ័យ
រដ្ឋាភិបាលបានសម្រេចលុបចោលកម្មសិទ្ធិដីធ្លីចំនួនប្រាំដែលបានប្រគល់ឱ្យឧកញ៉ា អ៊ឹង ប៊ុនហូវ បន្ទាប់ពីក្រុមហ៊ុន អ៊ឹង ហូលឌីង របស់លោកបានបរាជ័យក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយបឹងជើងឯក និងសាងសង់ទីក្រុងរណបមួយនៅទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញសេចក្តីសម្រេចលុបចោលប័ណ្ណកម្មសិទ្ធិដែលចេញកាលពីឆ្នាំ២០១១ នៅថ្ងៃទី២១ ខែឧសភា។ ក្នុងសេចក្តីសម្រេច ក្រុមប្រឹក្សាបាននិយាយថា ក្រុមហ៊ុន អ៊ឹង ហូលឌីង មិនបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមបឹងជើងឯក នៃរាជធានីភ្នំពេញ និងនៅក្រុងតាខ្មៅ នៃខេត្តកណ្តាលតាមការសន្យា។ …
ឃួន ណារីម
https://www.khmertimeskh.com/50623221/ing-land-revoked-after-failures/