សង្គមស៊ីវិលប្រមូលអនុសាសន៍ស្នើដាក់បញ្ចូលក្នុងច្បាប់ចរាចរណ៍ថ្មី
បន្ទាប់ពីមានការព្យាករណ៍ពីការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នឹងកើនឡើងរហូតដល់ ៨ នាក់ក្នុងមួយថ្ងៃក្នុង ឆ្នាំ២០២០ អង្គការសង្គមស៊ីវិល និងដៃគូបានធ្វើការពិភាក្សាស្វែងរកអនុសាសន៍ថ្មីៗលើសេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីហើយគ្រោងនឹងដាក់ជូនរដ្ឋសភានៅថ្ងៃនេះ ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់នៅតាមដងផ្លូវដែលកំពុងបន្តកើនឡើងនេះ។ មណ្ឌលព័ត៌មានស្រ្តីកម្ពុជា ដែលឧបត្ថម្ភដោយអង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកល (GRSP) បានពិគ្រោះយោបល់ជាមួយនឹងដៃគូពាក់ព័ន្ធប្រមាណជា ៩០ នាក់ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ ស្តីពីសេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលរដ្ឋាភិបាលបានដាក់ជូនរដ្ឋសភាកាលពី ខែសីហា កន្លងមកដើម្បីពិនិត្យនិងអនុម័ត។ …
ផាក់ ស៊ាងលី
http://bit.ly/1x2VyiI