សង្គមស៊ីវិលចង់ឲ្យលោកហ៊ុន សែនស្នើឡាវបញ្ឈប់ការសង់ទំនប់
នៅមុនពេលដែលលោកនាយករដ្ឋមន្ត្រីទៅចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គសង្គមស៊ីវិលគ្រោងនឹងដាក់លិខិតនិងស្នាមមេដៃជាង ៤០០ របស់ប្រជាពលរដ្ឋ ដែលនឹងរងការប៉ះពាល់ផ្ទាល់ពីគម្រោងទំនប់វារីអគ្គិសនី ដនសាហុង ទៅខុទ្ទកាល័យលោក ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្នើឲ្យ ប្រទេសឡាវ បញ្ឈប់គម្រោងសាងសង់ទំនប់វារីអគ្គិសនីនោះ។ អង្គការក្រៅរដ្ឋាភិបាលអាជ្ញាធរ និងសហគមន៍ជាង ៤០០ នាក់ ក្នុង ខេត្តក្រចេះ ស្ទឹងត្រែង និង កំពង់ចាម បានធ្វើយុទ្ធនាការថ្នាក់ជាតិកាលពីសប្តាហ៍មុនដើម្បីប្រមូលស្នាមមេដៃដាក់ជូនប្រមុខរដ្ឋាភិបាល ស្នើសុំឲ្យពាំនាំកង្វល់របស់ប្រជាពលរដ្ឋ កម្ពុជា ដល់ប្រមុខរដ្ឋាភិបាលបីផ្សេងទៀតឲ្យធ្វើអន្តរាគមន៍បញ្ឈប់គម្រោងសាងសង់ទំនប់ ដនសាហុង នោះ។ …
ផាក់ ស៊ាងលី
http://www.postkhmer.com/national/1-national-news/112783-2014-04-03-03-56-03