ក្រុមហ៊ុនជប៉ុនទិញភាគហ៊ុនរោងចក្រថាមពលអគ្គិសនី
ក្រុមហ៊ុនជប៉ុន Marubeni Corperation កាលពីថ្ងៃចន្ទបានសម្រេចទិញហ៊ុន ២០ ភាគរយក្នុងរោងចក្រថាមពលអគ្គិសនីដើរដោយធ្យូងថ្មនៅ ខេត្តព្រះសីហនុ ដែលវិនិយោគដោយក្រុមហ៊ុន ម៉ាឡេស៊ី Leader Infrastructure Limited។ នេះជាលើកទីមួយហើយដែលក្រុមហ៊ុន ជប៉ុន បានចាប់អារម្មណ៍សហការវិនិយោគក្នុងគម្រោងផលិតអគ្គិសនីនៅ កម្ពុជា ខណៈរយៈកាលកន្លងមកវិស័យនេះត្រូវបានវិនិយោគភាគច្រើនដោយក្រុមហ៊ុន ចិន ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនពី ប្រទេសវៀតណាម។ ក្រុមហ៊ុនម៉ាឡេស៊ី Leader Infrastructure ដំណើរការនៅកម្ពុជាដោយមានក្រុមហ៊ុនបុត្រសម្ព័ន្ធពីរគឺក្រុមហ៊ុន Cambodia Energy Ltd (CEL) និងក្រុមហ៊ុន Cambodian Transmission Ltd (CTL)។ ក្រុមហ៊ុន CEL ជាក្រុមហ៊ុនវិនិយោគលើរោងចក្រផលិតអគ្គិសនីដើរដោយធ្យូងថ្មនៅ ខេត្តព្រះសីហនុ ខណៈក្រុមហ៊ុន CTL វិនិយោគលើគម្រោងតភ្ជាប់ខ្សែបណ្តាញបញ្ជូនអគ្គិសនី ២៣០ គីឡូវ៉ុលភ្ជាប់ ភ្នំពេញ-កំពង់ចាម។ …
ហ៊ គឹមសាយ
http://bit.ly/1xalbQl