ក្រុមតាមដានការងារជប៉ុន មកដល់ប្រទេសកម្ពុជា
ក្រុមអ្នកជំនាញរបស់ប្រទេសជប៉ុន បានមកដល់ប្រទេសកម្ពុជាកាលពីថ្ងៃអង្គារ ក្នុងដំណើរទស្សនកិច្ច២ថ្ងៃ ដែលជាក្រុមតាមដានការងារ ទាក់ទងនឹងតម្រូវការការស្ទង់មតិដែលបានអនុវត្ត កាលពីខែឧសភា ក្នុងការផ្តល់ជំនួយលើកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា។ ក្រុមនេះត្រូវបានដឹកនាំដោយលោក តាដាយូគិ មីយ៉ាស៊ិតា នាយកនៃផ្នែកផែនការកម្មជំនួយប្រទេស នៃការិយាល័យសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងការបរទេសជប៉ុន និងរួមបញ្ចូលសមាជិកមកពីអង្គការចាយការ ចំនួន៤នាក់។ … អ្នកជំនាញរូបនេះ នឹងជួបជាមួយនឹង លោក កឹម សុខា អនុប្រធានទី១នៃរដ្ឋសភាជាតិ និងជាប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិ នៅថ្ងៃពុធ ហើយលោកក៍មានជំនួបជាមួយក្រុមមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជាផងដែរ។
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/japanese-follow-up-team-arrives-in-cambodia-7516