The Bridge នឹង​នាំ​មក​នូវ​ការិយាល័យ​បែប​ទំនើប

ភ្នំពេញ​នឹង​មាន​អគារ​ការិយាល័យ និង​អគារ​ស្នាក់នៅ​ភ្លោះ​ដ៏​ធំ​មួយ​ទៀត​លេច​ឡើង​នា​អំឡុង ឆ្នាំ​២០១៨ ខាង​មុខ បន្ទាប់​ពី​មាន​ការ​បណ្តាក់​ទុន​រួម​គ្នា​រវាង​វិនិយោគិន​មក​ពី សិង្ហបុរី និង​អ្នក​វិនិយោគ​ក្នុង​ស្រុក​ក្នុង​ទឹក​ប្រាក់​ប្រមាណ​ជាង ៣០០ លាន​ដុល្លារ​អាមេរិក។ The Bridge គឺជា​ឈ្មោះ​គម្រោង​សាង​សង់​ដ៏​ធំ​មួយ​ដែល​ជា​ការ​បណ្តាក់​ទុន​រួម​គ្នា​រវាង​ក្រុមហ៊ុន​មក​ពី ប្រទេស​សិង្ហបុរី Oxley Holdings Limited និង​ក្រុមហ៊ុន World Bridge Land Co., Ltd របស់​អ្នក​វិនិយោគ កម្ពុជា។ គម្រោង​ដែល​គ្រោង​នឹង​ចាប់​ផ្តើម​សាង​សង់​ក្នុង​អំឡុង ឆ្នាំ​២០១៤ នេះ​នឹង​នាំ​មក​នូវ​មុខ​មាត់​ថ្មី​មួយ​បន្ថែម​ទៀត​សម្រាប់ កម្ពុជា ជា​ពិសេស​រាជធានី​ភ្នំពេញ តាម​រយៈ​ការ​សាង​សង់​លំនៅឋាន និង​កន្លែង​ធ្វើ​ការ​ដ៏​ទំនើប និង​មាន​ភាព​ទាន់​សម័យ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ កម្ពុជា។ …

ស៊ុំ ម៉ាណេត
http://postkhmer.com/post-property/construction-plan/113695-the-bridge-