សំណុំរឿងកម្មករ ២៣ នាក់ត្រូវឧទ្ធរណ៍កំណត់ថ្ងៃបើកសវនាការ
សាលាឧទ្ធរណ៍បានចេញដីកាកោះហៅជនជាប់ចោទដែលនៅក្រៅឃុំចំនួន ២៣ នាក់ នៅក្នុងសំណុំរឿងដ៏ចម្រូងចម្រាស នៃការប៉ះទង្គិចគ្នា រវាងកម្មករ និងសមត្ថកិច្ច នៅមុខរោងចក្រយ៉ាកជីន និងនៅផ្លូវ វេងស្រេង ឲ្យចូលខ្លួនមកក្នុងសវនាការបណ្តឹងសាទុក្ខជំទាស់នឹងការសម្រេចរបស់សាលាដំបូងរាជធានីនៅថ្ងៃ ទី១៧ ខែវិច្ឆិកា ខាងមុខនេះ។ លោក ថេង សាវឿន អ្នកសម្របសម្រួលនៃសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដែលត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ៤ ឆ្នាំ ៦ ខែ និងពិន័យជាប្រាក់ ២០០០ ដុល្លារ ប៉ុន្តែត្រូវអនុវត្តន៍ទោសក្នុងពន្ធនាគារ ៥ ខែនិងទោសនៅសល់ត្រូវបានព្យួរនោះ បានថ្លែងថា សាលាឧទ្ធរណ៍បានចេញដីកាកោះឲ្យរូបលោក និងអ្នកទាំង ២២ នាក់ទៀតឲ្យចូលខ្លួននៅក្នុងសវនាការនៅថ្ងៃ ទី១៧ វិច្ឆិកា។ …
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1xyBCWe