ក្រុម​ហ៊ុន​ចិន​ពីរ​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​គ្នា​លើ​គម្រោង​សាង​សង់​ផ្លូវ​ដែក​ប្រវែង​៤០០​គីឡូ​ម៉ែត្រ​

ក្រុម​ហ៊ុន​ចិន​ពីរ​ កាល​ពី​ម្សិល​មិញ ​បា​នចុះ​ហត្ថលេខា លើ​អនុ​ស្សរណៈ​ នៃ​ការ​យោគ​​យល់​គ្នា​​មួយ​ ក្រោម​អធិបតីភាព​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណ​ ការ​ និង​ដឹក​ជញ្ជូ​ន​ ដើម្បី​ចាប់​ផ្តើម​ប្រតិ​បត្តិការគម្រោង​​ដ៏​ធំមួយ​ នា​ឆ្នាំ​ក្រោ​យ​ ​​​ ដើម្បី​សាង​សង់​ផ្លូវ​ដែក​​ថ្មី​មួយ​ខ្សែប្រហែង​៤០០​ គី​ឡូ​ម៉ែត្រ និងបង្កើត​ រោង​ចក្រ​ផលិ​ត​ដែក​ថែប​មួយ​កន្លែង​ និង​កំពង់​ផែ​ សមុទ្រ​មួយ​កន្លែងផងដែរ​។​ គម្រោង​ក្នុង​ចំនួន​ទឹក​ប្រាក់​​វិនិយោគ​ ៩​,៦​ពាន់​លានដុល្លារ​នេះ ​នឹង ​ត្រូវ​បាន​អនុវត្ត​ដោ​យ​​ក្រុម​​​ហ៊ុន​ Cambodia Iron and Steel  Mining​ Indu​stry​ Gr​oup​ ​ដែលជា​ក្រុម​ហ៊ុន​ប​​ង្កើត​ឡើងរួម​គ្នា​ ដោយ​ក្រុម​ ហ៊ុនដែក​​ពីររបស់​ចិនបាន​ ​ចុះ​កិច្ច​ព្រម​ព្រៀង ​​ជាមួយ​ក្រុម​ហ៊ុន​ ​ China​ Rai​lway​ Gr​oup ​ដើម្បី​អនុវត្ត​ប្រតិ​ប​ត​្តិ​ការសាង​សង់​លើ​ផ្លូវ​ដែក​នេះ​។​ លោក ចាង​ ចួនលី​ (​Zhang Chuan Li)​ ប្រធាន​ក្រុម​ហ៊ុន​ Camb​odia​ Iron​ and Steel​ Mini​ng I​ndus​try ​Group បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ ក្នុង​ពិធីមួយ​នៅ​រាជ​ធានី​ភ្នំ​ពេញ​ថា ក្រុម​ហ៊ុន​វិនិយោគ​រួម​នេះ​ នឹង​ភ្ជាប់​ទំ​នា​ក់​ទំនង​រវាង​រោង​ចក្រ​ផលិត​ ដែក​ថែប​មួ​យ​នៅ​ក្នុងស្រុក​​រ​វៀង​ ខេត្ត​ព្រះ​វិ​ហា​រ​ ដែល​គេ​ជឿ​ថា ​មាន​ធនធានរ៉ែ​ដែក​ ជា​មួ​យកំពង់​ផែ​ថ្មី​មួយ​នៅ​លើ​កោះ​មួយ​ នៅ​ក្នុងខេត្ត​កោះកុង​។​…

Sun Mesa and Simon Lewis
http://www.cambodiadailykhmer.com/business/11320/