ផ្លូវដែក ដឹកជញ្ជូនរ៉ែ ពីខេត្តព្រះវិហារ ទៅសមុទ្រកោះកុង ត្រូវបានចុះហត្ថលេខា សាងសង់
ភ្នំពេញ: គម្រោងបង្កើតផ្លូវដែក ត្រូវបានចុះហត្ថលេខាព្រមព្រៀង សម្រាប់ដឹកជញ្ជូនរ៉ែ ក្នុងខេត្តព្រះវិហារ ឆ្ពោះទៅកាន់ទិសខាងត្បូង ឆ្លងកាត់ខេត្តកំពង់ធំ និងខេត្តកំពង់ស្ពឺ ហើយបញ្ចប់នៅកំពង់ផែសាមិត ខេត្តកោះកុង ឆ្លងកាត់តាមស្ពាន ឆ្លងសមុទ្រ កំពង់ផែសាមិត ភ្ជាប់ជាមួយស្ថានីយផ្ទុកទំនិញ តំបន់ផែកោះម្នាស់ ប្រវែងសរុប ៤០៤,៤៨១ គីឡូម៉ែត្រ។ ស្ពានឆ្លងសមុទ្រកំពង់ផែសាមិត មានប្រវែង ៣.១៩២ ម៉ែត្រ ដែលស្ថិតនៅកោះម្នាស់ ជិតឆ្នេរសមុទ្រ ក្នុងទិសនិរតីប្រទេសកម្ពុជា។
ពិធីចុះហត្ថលេខាលើគម្រោងស្ថាបនាផ្លូវដែក ពីភ្នំរ៉ែ ក្នុងខេត្តព្រះវិហារ ទៅកាន់កំពង់ផែសាមិត បានធ្វើឡើង នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ នៅសណ្ឋាគារ អ៊ីនខនទឺណងតាល់ រាជធានីភ្នំពេញ។ ចំណែកដំណើរការសាងសង់ នឹងធ្វើឡើងនៅពាក់កណ្តាលឆ្នាំ២០១៣។…
រតនា
http://cen.com.kh/localnews/details_more/20?token=ODE2ZmM3OTRkMGNhYWUzMDIzNTM3YjU5NWE3Njhj