ផ្លូវដែក ដឹកជញ្ជូន​រ៉ែ ពី​ខេត្ត​ព្រះវិហារ ទៅ​សមុទ្រ​កោះកុង ត្រូវបានចុះហត្ថលេខា សាងសង់

ភ្នំពេញ: គម្រោង​បង្កើត​ផ្លូវដែក ត្រូវបាន​ចុះហត្ថលេខា​ព្រមព្រៀង សម្រាប់​ដឹក​ជញ្ជូន​រ៉ែ ក្នុង​ខេត្ត​ព្រះវិហារ ឆ្ពោះទៅ​កាន់​ទិស​ខាងត្បូង ឆ្លងកាត់​ខេត្ត​កំពង់ធំ និង​ខេត្ត​កំពង់ស្ពឺ ហើយ​បញ្ចប់​នៅ​កំពង់ផែ​សាមិត ខេត្ត​កោះកុង ឆ្លងកាត់​តាម​ស្ពាន ឆ្លង​សមុទ្រ កំពង់ផែ​សាមិត ភ្ជាប់​ជាមួយ​ស្ថានីយ​ផ្ទុកទំនិញ តំបន់​ផែ​កោះ​ម្នាស់ ប្រវែង​សរុប ៤០៤,៤៨១ គីឡូម៉ែត្រ​។ ស្ពាន​ឆ្លង​សមុទ្រ​កំពង់ផែ​សាមិត មាន​ប្រវែង ៣.១៩២ ម៉ែត្រ ដែល​ស្ថិតនៅ​កោះ​ម្នាស់ ជិត​ឆ្នេរសមុទ្រ ក្នុង​ទិសនិរតី​ប្រទេស​កម្ពុជា​។​ ​ ពិធី​ចុះហត្ថលេខា​លើ​គម្រោង​ស្ថាបនា​ផ្លូវដែក ពីភ្នំ​រ៉ែ ក្នុងខេត្ត​ព្រះវិហារ ទៅកាន់កំពង់​ផែ​​សាមិត បានធ្វើឡើង នៅវេលា​ម៉ោង ១១​ព្រឹក ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១២ នៅ​សណ្ឋាគារ អ៊ី​ន​ខន​ទឺណ​ង​តាល់ រាជធានី​ភ្នំពេញ​។​ ចំណែកដំណើរការសាងសង់ នឹង​ធ្វើ​ឡើង​នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៣។…

រតនា
http://cen.com.kh/localnews/details_more/20?token=ODE2ZmM3OTRkMGNhYWUzMDIzNTM3YjU5NWE3Njhj