មនុស្សស្លាប់ជិត៣០នាក់ដោយគ្រោះថ្នាក់ចរាចរណ៍៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំ
មន្ត្រីនគរបាលក្រសួងមហាផ្ទៃ បានបង្ហាញថា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា នៃពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេសជិត ១០០ករណី និងបណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសជាង ២០០នាក់។ របាយការណ៍បឋមស្ដីពីគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលនៃពិធី បុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១៤ នេះ មានចំនួនកើនឡើងខ្ពស់ជាងឆ្នាំកន្លងទៅ។ លោក គៀត ច័ន្ទថារិទ្ធ មន្ត្រីនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ មានប្រសាសន៍ថា គិតចាប់ពីថ្ងៃទី១៣ និងថ្ងៃទី១៥ ខែមេសា មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងជិត ១០០ករណី និងស្លាប់មនុស្សជិត ៣០នាក់ ព្រមទាំងមានរបួសធ្ងន់ស្រាលជិត ២០០នាក់។ លោកបន្តថា បើប្រៀបធៀប៣ថ្ងៃដូចគ្នាឆ្នាំ២០១៣ កន្លងទៅ ចំនួនគ្រោះថ្នាក់នេះបានកើនឡើងជាង ៣០ភាគរយ៖ «សរុប រួម ៣ថ្ងៃហ្នឹង គឺគ្រោះថ្នាក់ ៩៨លើក បណ្ដាលឲ្យមនុស្សស្លាប់ ២៩នាក់ រងរបួស ១៨៧នាក់ ក្នុងនោះរបួសធ្ងន់ ១៣១នាក់ និងរបួសស្រាល ៥៦នាក់។ អ៊ីចឹងបើយើងពិនិត្យគ្រោះថ្នាក់ចរាចរណ៍នេះ ប្រៀបធៀបនឹង៣ថ្ងៃដូចគ្នាកាលពីឆ្នាំទៅមិញ គឺកើនឡើងជាង ៣០ភាគរយ។ ចំនួនមនុស្សស្លាប់ប្រហាក់ប្រហែលគ្នា ប៉ុន្តែចំនួនអ្នករងរបួសកើនច្រើនប្រហាក់ប្រហែលជា ៦០ភាគរយ»។…
ដែន អយុធ្យា
http://www.rfa.org/khmer/news/social-economy/traffic-accident-during-khmer-new-year-04162014065057.html