សុវត្ថិភាពនៅលើផ្លូវដែកត្រូវបានពង្រឹងឡើងវិញ បន្ទាប់ពីសេវាកម្មមួយនេះកំពុងតែមមាញឹកខ្លាំង
ភ្នំពេញ៖ ក្រសួងសាធារណៈការ និងជញ្ជូនកម្ពុជា បានចាប់ផ្តើមពង្រឹងពីសុវត្ថិភាពធ្វើចរា ចរនៅផ្លូវដែក ខណៈដែលប្រព័ន្ធដឹកជញ្ជូនមួយនេះកំពុងមមាញឹកខ្លាំង ហើយមានផល ចំណេញច្រើនជាងសេវាកម្មដឹកជញ្ជូនផ្សេងទៀត។
ក្រុម អ្នកជំនាញជាតិ និងអន្តរជាតិជាច្រើន បានរួមគ្នាគិតគូរពីសុវត្ថិភាពលើមធ្យោបាយដឹក ជញ្ជូនតាមផ្លូវដែក ខណៈដែលខ្សែរថភ្លើងពីភ្នំពេញទៅកាន់កំពង់ផែខេត្តព្រះសីហនុត្រូវបាន បើកឲ្យដំណើរការឡើងវិញ ហើយកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ពាណិជ្ជករឲ្យងាក មករកសេវាកម្មដ៏ចំណេញមួយនេះ។
ថ្លែងក្នុងសិក្ខាសាលាពី សុវត្ថិភាពផ្លូវដែកកាលពីព្រឹកថ្ងៃទី២៤ ខែ ធ្នូ នេះ លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនមានប្រសាសន៍ថា យើងចាំបាច់ណាស់ត្រូវតែគិតគូរពីហានិភ័យទាំងតូច ទាំងធំដែលនឹងកើតមាន នៅពេលដែលការធ្វើចរាចរណ៍តាមរថភ្លើងកាន់តែមមាញឹក។ លោករដ្ឋលេខាធិការបន្ថែមថា នេះជាការគិតគូរមួយដ៏មានសារៈសំខាន់ ដើម្បីបង្ការគ្រោះថ្នាក់នានាដែលនឹងកើតឡើងជាយថាហេតុ ដូចជាគ្រោះថ្នាក់ រវាងរថភ្លើងនិងយានយន្តនៅលើផ្លូវឆ្លងកាត់ជាមួយផ្លូវថ្នល់នានាតាម បណ្តោយផ្លូវរថភ្លើង គ្រោះថ្នាក់ រថភ្លើងរអិលធ្លាក់ពីលើផ្លូវដែក ការកំពប់ជាតិគីមីពុល ឬប្រេងឥន្ធនៈតាមដងផ្លូវជាដើម។…