ADBសន្យាជួយជនរងផលប៉ះពាល់ គម្រោងផ្លូវដែក
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសារភាពកំហុសរបស់ខ្លួនជាលើកដំបូង ក្នុងកិច្ចការពារផលប្រយោជន៍ប្រជាជន ៤.០០០គ្រួសារ ដែលបានបាត់បង់ដីធ្លីដោយសារតែគម្រោង មួយក្រោមគម្រោងថវិកាចំនួន១៤៣លានដុល្លារ ដែលខ្លួនកំពុងតែផ្ដល់ឲ្យដើម្បីស្ដារឡើង វិញនូវប្រព័ន្ធផ្លូវដែកដ៏ទ្រុឌទ្រោម ក្នុងប្រទេសកម្ពុជា។ ធនាគារ ADB បានឲ្យដឹងថា ខ្លួននឹងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតផែនការមួយក្នុងរយៈពេល៦០ ថ្ងៃ ដើម្បីអនុវត្តន៍គម្រោងនេះឲ្យស្របតាមគោល ការណ៍ការពារ សុវត្ថិភាពរបស់ខ្លួនឲ្យបានពេញលេញ ពោលគឺការពារប្រជាជនដែលរងផលប៉ះពាល់ ដោយសារតែការងាររបស់ខ្លួនមិនឲ្យមានជីវភាព កាន់តែយ៉ាប់យ៉ឺន។…