Toll បានផ្អាកស្ថាបនាផ្លូវដែក នៅទីប្រជុំជនប៉ោយប៉ែត ដោយសារមានឧបសគ្គ
បន្ទាយមានជ័យ: ក្រុមហ៊ុនអូស្ត្រាលី (Toll) បានផ្អាកស្ថាបនាផ្លូវដែក កំណាត់ សិរីសោភ័ណ-ប៉ោយប៉ែត ត្រង់ទីប្រជុំជនប៉ោយប៉ែត ដោយសារតែបញ្ហាសំណង់ប៉ះពាល់ដល់គម្រោង និងការទាមទារសំណង ពីប្រជាពលរដ្ឋ ក្នុងតំបន់នោះ។ ទោះជាយ៉ាងណា ការដោះ ស្រាយគោលនយោបាយ បានត្រូវធ្វើឡើង ក៏ប៉ុន្តែមានពីរគ្រួសារ ព្រមចាកចេញ រីឯ ៣ គ្រួសារផ្សេងទៀត មិនព្រមចាកចេញពីតំបន់ដែលត្រូវអភិវឌ្ឍន៍នោះ ដោយអះអាងថា មិនទាន់មានការដោះស្រាយសំណង។
គម្រោងស្ដារឡើងវិញ ផ្លូវដែកទី១ ភ្នំពេញ-ប៉ោយប៉ែត បានជាប់គាំងនៅក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ប្រមាណ ៦ គីឡូម៉ែត្រ ទៅអូរព្រំដែនថៃ ដោយសារពលរដ្ឋ និងអ្នក ពាក់ព័ន្ធ សង់សំណង់ប៉ះពាល់ដល់គម្រោង ពុំព្រមចេញ ឬចេញហើយមកវិញ។ ហើយខ្លះទៀត ពុំទាន់បានសំណង ផលប៉ះពាល់ពីរដ្ឋ។…
សូផុន
http://cen.com.kh/localnews/details_more/135?token=ZTE1MjM0ZD