លោក ហ៊ុន ម៉ា​ណែ​ត ជំ​រុញឱ្យ​យកចិត្តទុកដាក់​លើ​ផលិតកម្ម​អំបិល​

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត បានស្នើ​ឱ្យ​អាជ្ញាធរ​ខេត្តកំពត និង​កែប ត្រូវតែ​ខិតខំ​ពង្រឹង​ការគ្រប់គ្រង​និង​អភិរក្ស​ដីស្រែ​អំបិល​ឱ្យមាន​និរន្តរភាព និង​ជំរុញ​ការផលិត​អំបិល​ដែលជា​ទំនិញ​យុទ្ធ​សា​​ស្ត្រ​មួយ​សម្រាប់​បម្រើឱ្យ​ការប្រើប្រាស់​ប្រចាំថ្ងៃ​។​ ​ថ្លែង​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​​ ២០២៣ និង​លើក​ទិសដៅ​ការ​​ងារ​ឆ្នាំ​ ២០២៤ របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​​វិទ្យា និង​នវានុវត្តន៍ កាលពី​ថ្ងៃទី​ ២១ ខែកុម្ភៈ លោក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ការ​​គ្រប់គ្រង និង​អភិរក្ស​ដីស្រែ​អំ​​បិ​ល គឺជា​ការងារ​ចាំបាច់​ដែល​ត្រូវតែ​យកចិត្តទុកដាក់ ខណៈ​រដ្ឋាភិបាល​បានចាត់ទុក​អំបិល​គឺជា​ទំនិញ​យុទ្ធសាស្ត្រ​សម្រាប់​ប្រទេស​។ ជាមួយគ្នានេះ​អាជ្ញា​​ធរ​ក៏​ត្រូវមាន​វិធានការ​ដោះ​ស្រាយ​ចំពោះ​ដីស្រែ​អំបិល​ណា​ដែល​មិន​សក្តានុពល​ផងដែរ​។​ …

ហ៊ឹន ពិសី
https://www.postkhmer.com/business/2024-2-22-2030-258644