អ្នកពាក់ព័ន្ធជំរុញឱ្យមានការកែលម្អបរិយាកាសវិនិយោគ និងពង្រឹងធនធានមនុស្សបន្ថែម
វិនិយោគិនក្នុងស្រុក និងអ្នកជំនាញសេដ្ឋកិច្ច បានជំរុញឱ្យមានការកែលម្អបរិយាកាសវិនិយោគបន្ថែមទៀត ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសដែលទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសដ៏លេចធ្លោមួយ នៅក្នុងតំបន់អាស៊ាន។ លោក តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី បានប្រាប់ឱ្យដឹងនៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៣ ថា រាជរដ្ឋាភិបាលថ្មីនេះ ដោយអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញនូវការកែទម្រង់យ៉ាងច្រើន ដើម្បីទាក់ទាញការវិនិយោគមានទាំងការអនុវត្តបច្ចេកវិទ្យាឌីជីថលការរៀបចំឱ្យមានច្បាប់វិនិយោគជាដើម។ …
វណ្ណ សុជាតា
https://www.postkhmer.com/business/2023-09-05-0944-254206.html