សមាគម​ស្ករត្នោត​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​កូរ៉េ​

សមាគម​អភិវឌ្ឍន៍​ស្ករត្នោត​ខេត្ត​ កំពង់ស្ពឺ​ គ្រោង​ចុះ​កិច្ចព្រមព្រៀង​លក់​ផលិតផល​ស្ករត្នោត​ដែល​ទទួល​បាន​លិខិតបញ្ជាក់​ទីតាំង​ភូមិសាស្ត្រ​ GI​ ជាមួយ​ភ្នាក់ងារ​លើកកម្ពស់​ការ​វិនិយោគ​ពាណិជ្ជកម្ម​កូរ៉េ​ (KOTRA)​ ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​ កូរ៉េ​។​ ​លោក​ សំ​ សា​រឿ​ន​ ប្រធាន​សមាគម​អភិវឌ្ឍន៍​ស្ករត្នោត​ខេត្ត​ កំពង់ស្ពឺ​ ប្រាប់​មក​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា​ កិច្ចព្រមព្រៀង​នេះ​រំពឹង​ថា​នឹង​ចាប់ផ្តើម​នៅ​ដើមខែ​ កុម្ភៈ​ ខាង​មុខ​នេះ​ បើ​អាជ្ញាធរ​យល់ព្រម​តាម​សំណើសុំ​ផ្ទៃដី​ ៣​ ០០០​ ម៉ែត្រការ៉េ​ នៅ​ក្នុងភូមិ​ចំនួន​ ១៦​ ក្នុងស្រុក​ សំរោង​ទង​ និង​ ឧដុង្គ​ សម្រាប់​ការ​សាងសង់​ រោង​ចង្ក្រាន​អនាម័យ​ក្រោម​ការ​វិនិយោគ​របស់​ KOTRA​ ។​ …

ចាន់ មុយហុង
http://postkhmer.com/index.php/business/business/108939-2014-01-08-04-35-17