ពលរដ្ឋ​នៅ​ក្រចេះ​បដិសេធ​ចំពោះ​ការ​កើន​ឡើង​នៃ​ចំនួន​គ្រួសារ​ថ្មី

ប្រជា​ពលរដ្ឋ​ចំនួន ៤០៥ គ្រួសារ​រស់​នៅ​ក្នុង ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​រងគ្រោះ​ដោយ​សារ​ការ​បណ្ដេញ​ចេញ​ពី​ដីធ្លី​ផ្ទះ​សម្បែង ពី​សំណាក់​អាជ្ញាធរ​ដើម្បី​យក​ដី​ឲ្យ​ក្រុមហ៊ុន វៀតណាម ប៊ិនភឿក ពីរ ធ្វើ​ការ​វិនិយោគ​បាន​ធ្វើ​លិខិត​បដិសេធ​ទៅ​អភិបាល​ខេត្ត​ចំពោះ​ការ​កើន​ឡើង​នៃ​ចំនួន​គ្រួសារ​ជាង ១០០០ គ្រួសារ។ លោក ងួន វិបុល តំណាង​ប្រជា​ពលរដ្ឋ ៤០៥ គ្រួសារ​បាន​ថ្លែង​ថា លោក​នឹង​ដាក់​លិខិត​បដិសេធ​ពុំ​ទទួល​ស្គាល់​ចំនួន​គ្រួសារ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​មន្ត្រី​សូរិយោដី​រហូត​ដល់​ជាង ១០៤៧ គ្រួសារ​នៅ​ថ្ងៃ​នេះ។ លោក​ថា៖ «យើង​ទទួល​ស្គាល់​តែ ៤០៥ គ្រួសារ​ប៉ុណ្ណោះ យើង​បដិសេធ​ពុំ​ទទួល​ស្គាល់​ចំនួន​ប្រជាជន​ផ្សេង​ទៀត​ដែល​មន្ត្រី​សាលា​ខេត្ត​អនុញ្ញាត​ឲ្យ​ចុះ​ឈ្មោះ​នោះ​ទេ។ ខ្ញុំ​គិត​ថា អាជ្ញាធរ​កំពុង​តែ​ដាក់​គំនាប​មក​លើ​ខ្ញុំ​ពីព្រោះ​គាត់​ថា​ការ​ស្រង់​ស្ថិតិ​នេះ​គឺ​អាស្រ័យ​ទៅ​លើ​អ្នក​តំណាង ខ្ញុំ​គិត​ថា គេ​ចង់​ដាក់​កំហុស​មក​លើ​ខ្ញុំ»។ …

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1ozoDhD