ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​អតីត​អភិបាល​ខេត្ត​កំពង់ស្ពឺ​រក​អន្តរាគមន៍​ពី​អង្គការ

ប្រជា​ពលរដ្ឋ​ចំនួន ២៥០ គ្រួសារ​រស់​នៅ​ក្នុង​ភូមិ​ចំនួន​បី​ស្ថិត​នៅ​ក្នុង ឃុំ​តាំងសំរោង ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ ដែល​មាន​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន ម៉ាស្ទ័រ អ៊ិនធឺណេសិនណល ខបភើរេសិន គ្រុប ដែល​ជា​សាច់​ញាតិ​អតីត​អភិបាល​ខេត្ត បាន​ដាក់​ពាក្យ​ស្វែង​រក​ការ​អន្តរាគមន៍​ពី​សំណាក់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឲ្យ​ជួយ​ស្វែង​រក​ដំណោះ​ស្រាយ​បន្ទាប់​ពី​អាជ្ញាធរ​របស់​រដ្ឋាភិបាល​បដិសេធ​ពុំ​ដោះស្រាយ។ អ្នក​ស្រី សៅ ពុំ តំណាង​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង ភូមិ​តាំង​សំរោង បាន​ថ្លែង​ឲ្យ​ដឹង​ថា ពលរដ្ឋ​ចំនួន​បី​ភូមិ​ដូចជា ភូមិ​តាំង​សំរោង ភូមិ​ក្រាំង​បឹង និង​ភូមិ​ខ្នង​ក្រាំង ដែល​មាន​ចំនួន ២៥០ គ្រួសារ​បាន​ធ្វើ​ស្រែ​ចម្ការ​នៅ​លើ​ដី​របស់​ខ្លួន​ចំនួន ៩៥០ ហិកតា​តាំង​ពី ឆ្នាំ​១៩៨៥ ប៉ុន្តែ​នៅ​ក្នុង ឆ្នាំ​២០០៧ លោក កង ហ៊ាង ដែល​ជា​អភិបាល​ខេត្ត​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ខ្នាត​តូច​លើ​ដី​របស់​ពួក​អ្នក​ស្រី​ចំនួន ៩១០ ហិកតា ឲ្យ​ទៅ​ក្រុមហ៊ុន ម៉ាស្ទ័រ អ៊ិនធឺណេសិនណល ខបភើរេសិន គ្រុប ដែល​ជា​ក្រុមហ៊ុន​កូន​ប្រុស​របស់​គាត់។​ …

ម៉ៃ ទិត្យថារ៉ា
http://www.postkhmer.com/national/1-national-news/114557-2014-05-20-03-40-45