ពលរដ្ឋមានជម្លោះដីធ្លីជាមួយអតីតអភិបាលខេត្តកំពង់ស្ពឺរកអន្តរាគមន៍ពីអង្គការ
ប្រជាពលរដ្ឋចំនួន ២៥០ គ្រួសាររស់នៅក្នុងភូមិចំនួនបីស្ថិតនៅក្នុង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជាមួយក្រុមហ៊ុន ម៉ាស្ទ័រ អ៊ិនធឺណេសិនណល ខបភើរេសិន គ្រុប ដែលជាសាច់ញាតិអតីតអភិបាលខេត្ត បានដាក់ពាក្យស្វែងរកការអន្តរាគមន៍ពីសំណាក់អង្គការក្រៅរដ្ឋាភិបាលឲ្យជួយស្វែងរកដំណោះស្រាយបន្ទាប់ពីអាជ្ញាធររបស់រដ្ឋាភិបាលបដិសេធពុំដោះស្រាយ។ អ្នកស្រី សៅ ពុំ តំណាងប្រជាពលរដ្ឋរស់នៅក្នុង ភូមិតាំងសំរោង បានថ្លែងឲ្យដឹងថា ពលរដ្ឋចំនួនបីភូមិដូចជា ភូមិតាំងសំរោង ភូមិក្រាំងបឹង និងភូមិខ្នងក្រាំង ដែលមានចំនួន ២៥០ គ្រួសារបានធ្វើស្រែចម្ការនៅលើដីរបស់ខ្លួនចំនួន ៩៥០ ហិកតាតាំងពី ឆ្នាំ១៩៨៥ ប៉ុន្តែនៅក្នុង ឆ្នាំ២០០៧ លោក កង ហ៊ាង ដែលជាអភិបាលខេត្តបានផ្តល់ដីសម្បទានសេដ្ឋកិច្ចខ្នាតតូចលើដីរបស់ពួកអ្នកស្រីចំនួន ៩១០ ហិកតា ឲ្យទៅក្រុមហ៊ុន ម៉ាស្ទ័រ អ៊ិនធឺណេសិនណល ខបភើរេសិន គ្រុប ដែលជាក្រុមហ៊ុនកូនប្រុសរបស់គាត់។ …
ម៉ៃ ទិត្យថារ៉ា
http://www.postkhmer.com/national/1-national-news/114557-2014-05-20-03-40-45