តំណាង​​​រាស្ត្រ​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​ចរចា​​​ជំុ​​​វិញ​​​វិវាទ​​​ដី​​​ធ្លី​​​ដ៏​​​ជូរចត់​​​នៅ​​​ភូមិ​​​ឡ​​​ពាង

គណៈកម្មការ​​​សិទ្ធិ​​​មនុស្ស​​​នៃ​​​រដ្ឋ​​​សភា​​​បាន​​​លាត​​​ត្រដាង​​​ផែន​​​ការ​​​របស់​​​ខ្លួន​​​នាំ​​​​​​សម្រុះ​​​សម្រួល​​​ឲ្យ​​​មាន​​​ការ​​​ចរចា​​​ ដើម្បី​​​ដោះ​​​ស្រាយ​​​វិវាទ​​​ដី​​​ធ្លី​​​ដ៏​​​ជូរ​​​ចត់​​​មួយ​​​ ដែល​​​បាន​​​អូស​​​បន្លាយ​​​អស់​​​រយៈ​​​ពេល​​​​​​ជាង​​​មួយ​​​ទសវត្សរ៍ រវាង​​​អ្នក​​​ភូមិ​​​ និង​​​ក្រុមហ៊ុន​​​អភិវឌ្ឍ​​​ន៍​​​ដ៏​​​មាន​​​ឥទ្ធិពល​​​មួយ​​​​​​នៅ​​​ក្នុង​​​ភូមិ​​​ឡ​​​ពាង​​​ខេត្ត​​​កំពង់ឆ្នាំង​​​។

គណៈកម្មការ​​​ទ្វេ​​​បក្ស​​​នេះ​​​បាន​​​ប្រកាស​​​កាល​​​ពី​​​ដើម​​​ខែ​​​​​​នេះ​​​ថា ខ្លួន​​​​​​នឹង​​​ជួយ​​​អន្ត​​​រាគមន៍​​​ដើម្បី​​​ដោះ​​​ស្រាយ​​​វិវាទ​​​​​​ជុំ​​​វិញ​​​ដី​​​ធ្លី​​​ដែល​​​ក្រុម​​​ហ៊ុន ខេឌីសីុ​​​ របស់​​​លោក​​​ស្រី​​​ ជា ខេង ភរិយា​​​របស់​​​លោក ស៊ុយ សែម រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​រ៉ែ និង​​​ថាមពល បាន​​​ទិញ​​​យក​​​កាល​​ពី​​​ឆ្នាំ​​​២០០២​​​។​​​​​​ …

គុច ណារ៉េន
http://www.cambodiadailykhmer.com/news/19404/